កីឡាករ៥នាក់ជួយរក្សាលំនឹងការងារ Jose Mourinho

0

បញ្ចប់ការប្រកួតដោយលទ្ធផល 2-0 ដោយលេងគ្នា ១០ នាក់តាំងពីនាទី ៧១ ជាមួយការគ្រប់គ្រងបាល់ ៥៤% ប៉ះឆ្លងកាត់ ៥១៣ ជើង ពួកគេបានស៊ុត ២១ជើង ហើយក្នុងនោះ ៩​ជើង​ចំគោលដៅ ដែលជួយស្រោចស្រង់ការងាររបស់ Jose Mourinho ឡើងវិញក្រោយរង្គោះរង្គើរ។​

 

ក្រោយដូរ Sanchez ចេញ​ នៅនាទី ៦១ ដោយជំនួសមកវិញកីឡាករ Rasford នោះ ស្រាប់តែ​បង្កជំលោះជាមួយកីឡាករម្ចាស់ផ្ទះ រហូតបានកាត ក្រហម នៅនាទី៧១ ដោយលេងបាន ១០នាទីប៉ុណ្ណោះ ដែលជាហេតុ​ធ្វើឲ្យ Jose Mourinho បុកពោះមិនស្ទើរ​ ។​
តែទោះជាយ៉ាងណា ជ័យជម្នះរបស់ Jose Mourinho លើក្រុម ម្ចាស់ផ្ទះ Bunly នេះ ក៏អរគុណដល់ កីឡាករ ៥រូប ៖
#5 Jesse Lingard
កីឡាករវ័យក្មេងរូបនេះបានសហការយ៉ាងល្អ​ជាមួយខ្សែការពារ Valencia នៅផ្នែកខាងស្តាំ​។ ក្រៅពីនេះសហការលេង​ជាមួយ Sanchez និង Lukaku ។ តែនៅពេលដែលមិត្តរួមក្រុម​ទទួលបានកាតក្រហម Lingard ត្រូវបានប្តូរ​ជួលមកវិញ Ander Herrera ។​


#4 Victor Lindelof
កង្វះខាតនៃទម្រង់លេងរបស់ខ្សែការពារកន្លងមក បានធ្វើឲ្យក្លិបបាត់បង់ការទុកចិត្តរបស់អ្នកគាំទ្រ ជាពិសេសនោះតំណែងគ្រូបង្វឹកតែម្តង។ តែរាត្រីយប់មិញនេះ Victor Lindelof ធ្វើបានល្អ ដោយប្រើកំលាំងការពារមិនឲ្យម្ចាស់ផ្ទះបំបែកពង់មាន់របស់ខ្លួនបាន។


#3 Nemanja Matic
ខ្សែបម្រើរូបនេះ បានបង្ហាញទម្រង់លេងកើនឡើងវិញ ដោយជួយឲ្យ Mourinho មិនចាកចេញពីក្លិប ស្របពេលដែល Pogba លេងមិនសូវបានល្អនោះ ។ Matic ជាគន្លឹះដ៏សំខាន់សម្រាប់ការប្រកួតរាត្រីយប់មិញ ដោយបានសម្រេចនូវការបញ្ចូនបាល់ល្អ​ដល់មិត្តរួមក្រុម។​


#2 Alexis Sanchez
ចាប់ផ្តើមលេងសារជាថ្មី ដោយមានដៃគូប្រយុទ្ធ Lukaku និង​ Lingard កីឡាកររូបនេះបានបង្ហាញទម្រង់លេង​ដ៏ល្អ ដោយជួយឲ្យ Lukaku សម្រេចគ្រាប់បាល់បានពីរគ្រាប់ ហើយក៏បានសហការយ៉ាងល្អជាមួយ Lingard ក្នុងការសម្រេចទីផងដែរ​។​


#1 Romelu Lukaku
២គ្រាប់ Lukaku នៅនាទី​ ២៧ និង ៤៤ បានជួយឲ្យក្លិបរក្សាលំនឹង​ ជាពិសេសតំណែងគ្រូបង្វឹកតែម្តង ។
1គ្រាប់ដ៏រីករាយដែល បំប៉ោង​ឲ្យ Lukaku តែតពី Sanchez ជាគ្រាប់បាល់រីករាយបំផុតរបស់ Lukaku ៕