ក្នុងក្របខណ្ឌ La Liga កាលពីរាត្រីយប់មិញក្លិប Barcelona បានង្ហាញមហិច្ចិតារបស់ខ្លួនដើម្បីគ្រប់គ្រងកំពូលតារាង ដោយលត់ភ្ញៀវ SD Huesca ក្នុងលទ្ធផល 8-2 ដែលជាលទ្ធផលមួយសឹងមិនគួរឲ្យជឿ។
បើទោះបីបើកឆាកការប្រកួតបាន ៣នាទីឲ្យភ្ញៀវស៊ីមួយ ដើម្បីទទួលស្វាគមន៍ឲ្យកក់ក្តៅបន្តិច ដោយកីឡាករ
Juan Camilo Hernandez តែ នៅនាទី១៦ កីឡាករ Messi ចាប់ផ្តើមរកគ្រាប់បាន តាមស្មើ 1-1 និងគ្រាប់បាល់ទី២ ជាគ្រាប់បាល់អនហ្គោលកីឡាករ Jorge Pulido របស់ SD Huesca ។ នៅនាទី ៣៩ កីឡាករ Luis Suarez ថែមមួយគ្រាប់ទៀត
3 – 1 តែនាទី ៤២ ភ្ញៀវតាមពីក្រោយមួយគ្រាន់ទៀត 3 – 2 ដោយកីឡាករ Alex Gallar , Ousmane Dembele រកគ្រាប់បាល់ 4 – 2 នៅនាទី ៤៨ Ivan Rakitic រកគ្រាប់បាល់ 5 – 2 នៅនាទី៥២ Lionel Messi រកគ្រាប់បាល់ 6 – 2 នៅនាទី ៦១ Jordi Alba រកគ្រាប់បាល់ 7 – 2 នៅនាទី ៨១ និង Luis Suarez រគ្រាប់បាល់ 8 – 2 ដោយប៉េណ័លទីនៅនាទី ៩០ ។
ការខិតខំប្រឹងលត់ភ្ញៀវយ៉ាងចាស់ដៃយ៉ាងដូច្នេះ ក៏ព្រោះតែមហិច្ឆិតារបស់អ្នកមាន បុណ្យចង់គ្រប់គ្រងកំពូលតារាង ដោយ ៣ ប្រកួត មាន ៩ ពិន្ទុ ឈ្នះ Real Madrid ដែលមានលេខរៀងទី២ តែ ២គ្រាប់បាល់តែប៉ុណ្ណោះ ៕