ភ្នំពេញ៖ ការប្រកួតដ៏ល្អមើលជក់ចិត្តរវាងកីឡាករកែវ រំចង់ និងកីឡាករថៃ ឆាឡឺមដេត ក្រោយជួបគ្នា៤លើក ធ្វើឡើងនៅសង្វៀនបាយ័នស្ទឹងមានជ័យនារាត្រីថ្ងៃទី២ ខែកញ្ញាឆ្នាំ២០១៨ កីឡាករឆ្នើមរបស់ខ្មែរធ្វើបានសម្រេច ដោយឈ្នះកីឡាករថៃដោយពិន្ទុជាលើកដំបូង។
ការប្រកួតដ៏ស្វិតស្វាញនេះ កែវ រំចង់ បានប្រើប្រាស់ការទាត់ធាក់បំបែកកង់ខាងក្រោម របស់ ឆាឡឺមដេត លាន់លឺផាំងៗ ពេញសង្វៀនតែម្តង ដែលធ្វើឲ្យសំឡេងគាំទ្រក្នុងស្ទីតយ៉ូកងរំពងឡើង ។ តែទោះជាយ៉ាងណា កែវ រំចង់ ភ្លាត់ស្នៀតម្តងៗ ដោយត្រូវ ចាឡឹមដេត ធាត់ផ្តួល និង កាប់ចានមួយជើងចំកញ្ចឹងក ក៏ប៉ុន្តែមិនធ្ងន់ធ្ងរ ។
កាត់សេចក្តីដោយពិន្ទុ ក្នុងចំណោម ៤ ប្រកួត ដោយ១ ប្រកួតកីឡាករថៃឈ្នះ និង ២ ប្រកួតស្មើដែលជួបគ្នាកន្លងមក និងការប្រកួតចុងក្រោយនៅថ្ងៃអាទិត្យនេះតែម្តង គឺកែវ រំចង់ បានយកឈ្នះដោយពិន្ទុ ៕