ឪពុកកីឡាករប្រដាល់ Floyd Mayweather លោក Floyd Sr បានបង្ហើបថា កីឡាករទាំងពីរបានពិភាក្សាគ្នាជួបគ្នាលើកទី២ ។Floyd Mayweather ត្រូវបានគេរាយការណ៍ថាកំពុងចរចារ ជាមួយ អ្នកប្រដាល់គុណចំរុះ Conor McGregor ដើម្បីឡើងសង្វៀនម្តងទៀត ។
សម្រាប់កីឡាករទាំងពីរធ្លាប់បានជួបគ្នាម្តងទៅហើ គឺរយៈពេល ១ឆ្នាំមុន ដោយពេលនោះ Floyd Mayweather ជាអ្នកទទួលជ័យជម្នះ ។
ឪពុករបស់ Floyd Mayweather បានថ្លែងទៅកាន់សារព័ត៌មាន Helen Yee Sports «កូនប្រុសរបស់លោក និង Conor McGregor កំពុងចរចារគ្នា ដើម្បីឡើងសង្វៀនសារជាថ្មី ។» លោកបន្តថា ខ្ញុំមិនច្បាស់នោះទេ ប៉ុន្តែគ្រាន់តែទទួលសំឡេងមួយ ដូចសំឡេងកូនប្រុសខ្ញុំអ៊ីចឹង បានប្រាបថា គាត់(Floyd Mayweather )ចង់វៃម្តងទៀត។
ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងពីសំណាក់លោក Floyd Sr ត្រូវជាឪពុកកីឡាករអាម៉េរិកដែលប្រកួត ៥០ លើកមិនដែលស្គាល់ ពាក្យថាចាញ់នោះ ៕