Son Heung-min បានរួចផុតពីការចូលបម្រើយោធា ដែលជាកតព្វកិច្ចនៃប្រជាជនកូរ៉េពេញវ័យ បន្ទាប់ពីជួយឲ្យកូរ៉េខាងត្បូងឈ្នះមេដាយមាសពី Asian Games ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលប្រកួតជាមួយ ជប៉ុននោះ។
កូរ៉េខាងត្បូង បានយកឈ្នះ ជប៉ុន ក្នុងលទ្ធផល 2-1 ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ខាងលើ ដោយការប្រកួតនេះបានធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ វេលាម៉ោង ៦ និង៣០នាទី ដែលជាម៉ោងនៅកម្ពុជា ។
ខ្សែប្រយុទ្ធរបស់ក្រុម Tottenham ត្រូវបានក្លិបអនុញ្ញាតិឲ្យចូលមកបម្រើការលេងជូនជាតិ ហើយក៏ដឹងថា មេដាយមាស នេះបានជួយឲ្យគាត់ គេចផុតពីកាតព្វកិច្ចចូលបម្រើកងទ័ពរបស់គាត់។
Son Heung-min ជាអ្នកបង្កើតឱកាសយ៉ាងល្អជូនដល់ មិត្តរួមក្រុមរបស់គេគឺ Seung-Woo Lee និង Hee-Chan Hwang មុនកីឡាករជប៉ុន Ayase Ueda បំប៉ោងសំណាញ់របស់កូរ៉េ ៕