ហង្សក្រហមបន្តឈ​រកំពូល​តារាង ក្រោយឈ្នះ ក្លិបចចក

0

ក្លិបហង្សក្រហម Liverpool បានបន្តឈរលើកំពូលតារាង ក្រោយឈ្នះក្លិប Leicester City 2-1 ក្នុងការ​ប្រកួតនារាត្រីថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់ជុំទី​៤ នៃក្របខណ្ឌលីគកំពូល​អង់គ្លេស Premier League ។

គ្រាប់បាល់ទី​១ របស់ហង្សក្រហមរកបានដោយកីឡាករ Sadio Mane នៅនាទី​ទី​១០ និង Roberto Firmino នៅនាទី​ ៤៥ ។ នៅតង់ទី​ទី​២ ម្ចាស់ផ្ទះ ក្លិបចចក បានរកគ្រាប់បានបំបែកពងហង្ស នៅនាទី ៦៣ ដោយកីឡាករ Rachid Ghezzal ។​

ជ័យជម្នះនេះបានធ្វើឲ្យហង្សក្រហម មាន ១២ ពិន្ទុក្នុងដៃ ឈរនៅលេខរៀងទី​១ នៃតារាងលីគកំពូល​អង់គ្លេស​បណ្តោះអាសន្ន ដោយរងចាំលទ្ធផល Chelsea , Spurs និង Watford FC ៕