ភ្នំពេញ៖ ខ្សែបម្រើដ៏ឆ្នើមរបស់ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ កីឡាករ ជ័យ ចិត្រា ត្រូវបានគ្រូបង្វឹកថ្មីសំឡឹងឃើញពីទម្រងលេងដ៏ល្អ ហើយក៏ជាកីឡាករតែមួយគត់របស់ក្លិបនេះ ដែលជាប់ជម្រើសជាតិដំបូងផងដែរ ។

ក្រោយផ្លាស់ពីក្លិបក្រសួងការពារជាតិ ក្នុងទីផ្សារដោះដូរកីឡាករ ទៅកាន់ក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលថ្មីៗនេះ ស្រាប់តែ ខ្សែបម្រើ ជ័យ ចិត្រា ត្រូវបានលោក Felix Agustin Gonzalez Dalmas ដែលត្រូវបានគេដឹងថាជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់ Keisuke Honda បានសំឡឹងឃើញពីទម្រង់លេងក៏បានកោះហៅឲ្យចូលជាជម្រើសជាតិ ។

កីឡាករវ័យ ២១ ឆ្នាំរូបនេះជាកីឡាករតែម្នាក់គត់ក្នុងក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ទាំងមូល ហើយអាចចាត់ទុកថាជាគ្រាប់ពេជ្រដ៏មានតម្លៃក្នុងបេសកកម្ម លេងជាជម្រើសជាតិ នៅពេលដែលក្រុមគោព្រៃកម្ពុជាត្រូវលេងលក្ខណៈមិត្តភាព ជាមួយម៉ាឡេស៊ី ដែលធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕




