ឪពុកស្លាប់ ម្តាយធ្វើស្រែ យឹម តារា ស្កាត់មកភ្នំពេញស្រវ៉ាសិល្បៈ

0

ភ្នំពេញ៖ពន្លកសិល្បៈ យុវវ័យលោក យឹម តារា អាយុ ២២ ឆ្នាំ បានតែលតោលក្នុងរាជធានីភ្នំពេញ រស់ជាមួយសិល្បៈ ក្រោយឪពុកស្លាប់ និងម្តាយធ្វើស្រែ នៅឯខេត្តសៀមរាប​។​

យឹម តារា  ជា​អ្នកស្រុកជីក្រែង ឃុំ និងភូមិល្វែង​ឬស្ស៊ី ខេត្តសៀមរាប បានថ្លែងប្រាប់ OBN asia ថា លោកជាកូនកំព្រាឪពុក ដោយបានរៀនចប់ត្រឹម ថ្នាក់ទី​៨ តែប៉ុណ្ណោះ ខណៈដែលម្តាយ​ជា​អ្នក​ធ្វើស្រែចំការ​។

តារាចម្រៀងក្នុងផលិតវ័ន្ត រូបនេះ​បានបន្តថា ខ្លួនបានចូលសិល្បៈរយៈពេល ៩ខែទៅហើយ នៅរាជធានីភ្នំពេញនេះ ហើយសង្ឈឹមថា​នឹង​អាច​សាងកេរ្តិ៍ឈ្មោះ បានតាមរយៈវិថីសិល្បៈ ដែលខ្លួនបានខិតខំប្រឹងប្រែង ស៊ូអត់ស៊ូឃ្លាននេះ​។​

យឹម តារា ថាតាមពិតខ្លួនលោកមិនចង់បោះបង់សិល្បៈចោលនោះទេ ប៉ុន្តែដោយសារតែ​ជីវភាពគ្រួសារលោកពិបាកពេក ដូចបានជម្រាបជូនបងចឹង ថាឪពុកខ្ញុំ ហើយម្តាយខ្ញុំធ្វើស្រែ សួរថាតើជួបផលលំបាកអ្វីខ្លះ គឺគ្មានអ្វីទំនុកបំរុងសម្រាប់ខ្ញុំ ខណៈដែលបងប្អូនក៏ច្រើន ដែលបន្ទុកនេះ​ធ្លាក់ទៅលើ ម្តាយតែម្នាក់។​

តារា ថា មកជ្រកក្នុងផលិតកម្មវ័ន្តនេះ បានចេញបទ​ជាច្រើនដែរក្នុងនោះមានបទ «ទោះអូនភ្លេចសន្យាក៏បងនៅចាំ» បទ «ភាពឯការត់រកបងហើយ» បទ«គ្មានអ្នកណាកែចិត្តបង» និងបទជាច្រើនទៀ​ត​៕

ស្តាប់បទ «គ្មានអ្នកណាកែចិត្តបង» ដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=UgwbyDXgbaM