គ្រូ Juventus ថា​ Ronaldo ខឹង UEFA

0

អ៊ីតាលី៖ គ្រូបង្វឹកក្លិប សេះបង្កង់ Juventus លោក Massimiliano Allegri បានលើកឡើងថា កីឡាករ Ronaldo បានខឹងសម្បារយ៉ាងខ្លាំង ចំពោះ UEFA ដែលបានមើលរំលង​គាត់ ក្នុងការផ្តល់ពានកីឡាករ​លេង​ល្អ ប្រចាំឆ្នាំ ។

Ronaldo បានចូលរួមរស់ប្រកបអាជីពបាល់ទាត់ ជាមួយ Juventus កាលពីខែ​កក្កដា​ ឆ្នាំ២០១៨ បន្ទាប់ពីររកគ្រាប់បាល់បាន ១៥ គ្រាប់ អំឡុងពេលលេងនៅ Real Madrid ដែលជួយឲ្យក្លិបលើកពាន Champions League ចុងក្រោយផងដែរ​។
Ronaldo ត្រូវបានគេបោះឆ្នោត​ឲ្យជាប់លេខ ២ ស្ថិតនៅពីក្រោយអតីតមិត្តរួមក្រុម Luka Modric ដោយការបោះឆ្នោតនេះ ធ្វើឡើងនៅ Monaco នាថ្ងៃព្រស្បត្តិ៍ ម្សិលមិញនេះ ។​

កីឡាករបម្រើរបស់ Real បានលទ្ធផលយ៉ាងល្អ ដោយលើកពាន ជាកីឡាករ​ឆ្នើមប្រចាំឆ្នាំ 2017/18 ក្រោយពីជ្រុមជ្រែង​ឲ្យប្រទេស​របស់ខ្លួន ក្លាយជា​ជើង​ឯករង​ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅក្នុងប្រទេស​រុស្ស៊ី ។​
លោក Allegri បានប្រាប់អ្នកសារព័ត៌ក្នុងប្រទេស​អ៊ីតាលីថា កីឡាករ Ronaldo គឺគ្មានបញ្ហាអ្វីនោះទេ ហើយគាត់ក៏បានហ្វឹកហាត់ បានយ៉ាងល្អ ផងដែរ ។ ប៉ុន្តែ កាលពីថ្ងៃព្រហស្បត្តិ៍ គាត់បានខឹង​សម្បារ ព្រោះតែខាង UEFA បានកាត់សេចក្តី ខុស​។​
តែទោះជាយ៉ាងណា Ronaldo នឹង​ធ្វើការបញ្ចេញកំហឹង​ នៅថ្ងៃសៅរ៍ ស្អែកនេះ ក្នុងជំនួប ជាមួយ Parma ​៕