Kasper Schmeichel បានចុះហត្ថលេខា ៥ប្រាំបន្តទៀត ជាមួយក្លិប Leicester City ។ នេះបើតាមការបញ្ជាក់ពីក្លិប។
អ្នកចាំទីរបស់ដាណឺម៉ាក Kasper Schmeichel អាយុ៣១ ឆ្នាំ បានចូលរួមជាមួយ Leicester City ក្រោយផ្ទេរពី Leeds United នៅឆ្នាំ ២០១១ និងជាតារាបាល់ទាត់ ដែលបានជួយឲ្យ ចចកព្រៃ លើកពាន លីគកំពូលអង់គ្លេស នៅឆ្នាំ 2015/2016 ។
ក្រោយធ្វើបានយ៉ាងល្អ ក្នុងការប្រកួតនៅ World Cup ដោយជួយឲ្យប្រភេស ខ្លួនឡើងទៅកាន់វគ្គ ១៦ ក្រុមនោះ ក្លិប បានសម្រេចបន្តកុងត្រារយៈពេល ៥ ឆ្នាំទៀត ដោយកុងត្រានេះ មានសុពលភាពលេងដល់ឆ្នាំ ២០២៣ ។
Kasper Schmeichel បានប្រាប់គេហទំព័រក្លិបថា ខ្ញុំពិតជាសប្បាយរីករាយដែលបានលេងនៅទីនេះជាច្រើនឆ្នាំ ហើយនឹងព្យាយាមបន្តជួយដល់ក្លិប ឲ្យជោគជ័យ។
គួរបញ្ជាក់ផងដែរថា សម្រាប់ចចក នឹងទទួលភ្ញៀវ ហង្សក្រហម នៅវេលាម៉ោង ១៦និង៣០នាទីល្ងាច ម៉ោងនៅកម្ពុជា ៕