3 ចំណុចសំខាន់ៗ ដែល Zidane មិនចូលកាន់តំណែងនៅ Man Utd

0

ក្នុងក្របខណ្ឌ Premier League តែបីប្រកួត​សោះក្លិបបិសាចក្រហម Manchester United ជួបភាពវឹកវរ បាត់ទៅហើយ ដោយធ្លាក់ទៅលេខរៀងទី​១៣ នៃតារាងលីគកំពូល​អង់គ្លេស ។ នេះជាលទ្ធផលដ៏អាក្រក់មួយ ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ​។​
Jose Mourinho ត្រូវបានបណ្តាញព័ត៌មានអន្តរជាតិជាច្រើនចុះផ្សាយថា គាត់មិនបានទទួលការគាំទ្រពីនាយកប្រតិបត្តិរបស់ក្លិប លោក Ed Woodward នោះទេ ជាពិសេស​ពាក់ព័ន្ធនឹងការប្រើប្រាស់ហិរញ្ញវត្ថុ ទិញកីឡាករចាំបាច់ដូចជា ខ្សែការពារតំបន់កណ្តាលជាដើ​ម​។
ជាមួយបញ្ហាចាញ់ ២ ប្រកួតចុងក្រោយ ជាពិសេស​រងគំនាបពីគូប្រជែង ហង្សក្រហម Liverpool និង មេឃខៀវ Manchester United ផងដែរនោះ បានធ្វើឲ្យតំណែង Mourinho ស្ថិតក្នុងស្ថានភាពតានតឹងមួយ ដោយអាចនឹងត្រូវប្រធានក្រុមបណ្តេញចេញ ហើយបេក្ខភាពដែលជំនួសតំណែងនេះ ត្រូវបានគេយល់ឃើញថា Zidane ដែលបានដើរចោលក្លិបកាលពីខែ​មិថុនា ក្រោយលើកពាន UCL ​។​
ទោះបីជាយ៉ាងណាក៏ដោយមានការយល់ឃើញថា អតីតគ្រូបង្វឹក​ Real Madrid រូបនេះនឹងមិនចូលរួមដឹកនាំក្លិបបិសាចក្រហមនោះទេ ដោយសំអាង លើហេតុផល ៣ ដែលមានដូចខាងក្រោមនេះ៖
#1 Zidane មិនប្រើភាសាអង់គ្លេសក្នុងការទាក់ទង
ក្រៅពីស្ពតដែលនិយាយពីរទៅបីម៉ាត់ បែបជាប្លែកក្នុង​ប្រទេសបារាំង ។ តែ​ Zidane បានចំណាយពេលនៅអេស្ប៉ាញ ជាកីឡាករ​ក្លិប Real និងជាអតីត​អ្នកគ្រប់គ្រងក្លិប បានប្រើភាសាអេស្ប៉ាញ​ជាគោល។
សូម្បីតែការ​ធ្វើសន្និសីទកាសែត មុនការប្រកួត ក៏អតីតគ្រូបង្វឹករូបនេះ ចាំបាច់បំផុត​ត្រូវការ​អ្នកបកប្រែភាសាអង់គ្លេស ទៅជា​អេស្ប៉ាញជូនលោក ហើយលោកត្រូវឆ្លើយតបជាភាសាអេស្ប៉ាញជូនវិញ ។
ដូច្នេះលទ្ធភាពនៃការចូលកាន់កាប់តំណែង នៅ Old Traford ពិត​ជា​មានភាពលំបាក ដោយចាំបាច់ត្រូវកា​រអ្នកបកប្រែដើរ​តាមគាត់ជានិច្ច ដែលជាហេតុ មិនអាច​ទៅរួច​។​


#2 ក្លិបបិសាចក្រហមត្រូវ​ត្រៀមកីឡាករ​ល្អៗ មុនប្រគល់​តំណែងឲ្យ Zidane
មូលហេតុចំបងដែល Zidane ទទួលបានជោគជ័យ គឺដោយសារតែ​មានធនធានស្រាប់នៅក្នុងក្លិប Real Madrid មានកីឡាករល្អៗ ដូចជា Cristiano Ronaldo, Isco, Luka Modric, Toni Kroos និង Sergio Ramos ដែលជា​ឆ្អឹងខ្នង និងបាតគ្រឹះដ៏រឹងមាំសម្រាប់ក្លិប ។ ប៉ុន្តែ​ សម្រាប់បិសាចក្រហមវិញ សូម្បីតែខ្សែការពារចាស់វស្សាពីររូប មាន Antonio Valencia និង​ Ashley Young ក៏មិនប្រាកដនិយមថា នឹងបន្តកុងត្រា ទៅទៀតដែរ បូករួមទាំង អ្នកចាំទី David De Gea ក៏មិនពង្រីកកិច្ចសន្យា​របស់ខ្លួនថែមទៀត ។ បើសិនជា​ Zidane ត្រូវមកកាន់កាប់មែន នោះក្លិបត្រូវតែ​រៀបចំឲ្យបានស្រួលបួល ដូចជាមានហិរញ្ញវត្ថុ ក្នុងការ​ទិញដូរ និងទិញចូលនូ​វតំរូវការចាំបាច់​ ដែលជាកីឡាករសំខាន់ៗ ។
នៅ Real Madrid លោក Zidane បានធ្វើការតិចតួចក្នុងការផ្តល់ឱកាស​ឲ្យកីឡាករវ័យក្មេងលេង ដូចជា Alvaro Morata, Theo Hernandez, និង​ Dani Ceballos ដែលជារឿងតិចតួចបំផុត លោកធ្វើក្នុងអំឡុងកាន់កាប់ក្លិប ។​ ដូច្នេះ សម្រាប់ បិសាចក្រហម មិនមែនជាគោលដៅ ដែលគាត់ចង់ មកគ្រប់គ្រង​ដឹកនាំការលេងនោះទេ។​


#3 បិសាចក្រហមនឹងបណ្តេញលោក Mourinho នៅពាក់កណ្តាលរដូវកាលមែនទេ​​?
នេះជារដូវកាលទីបី ដែល Mourinho បានកាន់កាប់ក្លិប ដោយលោកត្រឹមតែបានឈ្នះពាន Europa Leagu ក្រៅពីនេះគ្មានអ្វីគួរ​ឲ្យកត់សម្គាល់ឡើយ ។​
តំណែងលោក Mourinho ស្ថិតក្នុងភាពសង្ស័យ ហើយបើនិយាយពីការដេញគ្រូបង្គោលរូបនេះចោល ច្បាស់ណាស់ ប្រហែលជា​ធ្វើឡើង កាលពីរដូវកាលទី​១ លោកកាន់កាប់ ទៅហើយ ប៉ុន្តែ​ងាកមកកាន់រដូវកាលទី​២ គេឃើញថា Mourinho ធ្វើការងារបានល្អ ដោយមានពិន្ទុល្អ ដែលជាហេតុផលមួយ ធ្វើឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លិប ជឿជាក់លើសមត្ថភាពរបស់លោក ។ គេនៅចាំថា David Moyes ត្រូវបានក្លិប មិនផ្តល់ឱកាស​ឲ្យ ខណៈដែល Louis van Gaal បានផ្តល់ឱកាស​ដល់នាទីចុងក្រោយនៃការលេង​។
សម្រាប់ Mourinho នៅកុងត្រា​មួយឆ្នាំទៀត​ជាមួយក្លិប ដល់ឆ្នាំ ២០១៩ ដូច្នេះច្បាស់ណាស់គាត់នឹងបន្តធ្វើអ្នកគ្រប់គ្រងដឹកនាំការលេង ១រដូវកាលទៀត​៕​