តំណាង​ Ronaldo រិះគន់ UEFA ប្រគល់ពានកីឡាករឆ្នើមជូន Luka Modric

0

លោក​ Jorge Mendes តំណាង​ឬភ្នាក់ងារទីផ្សារ​របស់ Ronaldo បានលើកឡើងពីការសម្រេចចិត្តរបស់ UEFA ដែលបានប្រគល់ពានរង្វាន់ កីឡាករ​ឆ្នើមប្រចាំឆ្នាំ 2017/18 ដល់ Luka Modric ថាជារឿង​ គួរ​ឲ្យអស់សំណើច និង​ អាម៉ាស់ ដោយមើលរំលង​ម្ចាស់ពាន Ballon d’Or ៥សម័យកាល​។


ខ្សែបម្រើ​របស់ Madrid កីឡាករ Modric បានទទួលសំឡេង​ឆ្នោត​បោះគាំទ្រ នៅ Monaco នាថ្ងៃព្រហស្បត្តិ៍តែ Mendes បានរិះគន់ UEFA ។
លោក Mendes បានប្រាប់សារព័ត៌មានព័រទុហ្កាលថា បាល់ទាត់គឺជាការលេងនៅលើទីលាន ហើយអ្វីទាំងអស់នោះគឺ Ronaldo គួរតែឈ្នះ ។ គាត់រកគ្រាប់បាល់បាន ១៥គ្រាប់ ដែលជួយឲ្យ Real លើកពានChampions League ម្តង​ទៀត ។
តែការផ្តល់ពាននេះជារឿងគួរ​ឲ្យអស់សំណើច និងខ្មាស់អៀន ដែលអ្នកឈ្នះមិនមានការសង្ស័យនោះគឺ Ronaldo ទៅវិញនោះទេ​៕