Liverpool ជួប PSG ក្នុងគ្រុបC នៃក្របខណ្ឌ Champions League

0

អ្នកចាត់ការទូទៅក្លិបហង្សក្រហម លោក Jurgen Klopp ​បានបង្ហាញ​អារម្មណ៍រំភើប នៅពេលដែលបានប៉ះក្លិបធំ ការប្រកួតធំ ជាមួយក្លិប PSG ដែលជាការប្រកួតមួយក្នុងគ្រុបC នៃក្របខណ្ឌ Champions League ។​
រដូវកាលមុន​ហង្សក្រហម Liverpool ធ្វើបានយ៉ាងល្អ តែរដូវកាលនេះ ត្រូវជួប Napoli, Red Star Belgrade និង ម្ចាស់ពានលីគកំពូលបារាំង ស្ថិតក្នុងគ្រុប C ។

ក្រៅពី PSG ដែលជាជើងខ្លាំង Liverpool ត្រូវប៉ះជាមួយ Napoli ដែលមានគ្រូបង្វឹកល្អធ្លាប់លើកពាន Champions League ៣រដូវកាលគឺលោក Carlo Ancelotti ហើយគ្រូនេះក៏កំពុងកែស្ថានភាពក្លិបផងដែរ ដែលជាហេតុធ្វើឲ្យ Liverpool មានបញ្ហា។​

Jurgen Klopp បានប្រាប់គេហទំព័រក្លិបថា យើងបានជួបគ្រុបមួយដែលលំបាក នោះហើយគឺជាការប្រកួត Champions League ។​ លោកបានបន្ថែមថា PSG ជាក្លិបមួយដែលចាប់អារម្មណ៍បំផុតលើពិភពលោក ហើយគោលដៅរបស់គេគឺឈ្នះពាន វាគឺជាការប្រកួតមួយដ៏ចាប់អារម្មណ៍​។​
គ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះបានលើកអំពីក្លិប Napoli ថា រដូវកាលមុនយើងបានផ្តួលក្លិបជើងខ្លាំងអ៊ីតាលី ប៉ុន្តែ​រដូវកាលនេះ​វា​ប្រែប្រួលហើយ ខុសគ្នាតែម្តង​៕