Real ប្តឹង​ ក្លិប Inter ព្យាយាម​ចុះហត្ថលេខា Modric ដោយមិនចាយថវិកា

0

ប្រធានក្លិប​អធិរាជស Real លោក Florentino Perez បានអះអាងថា ក្លិប​ Inter បានព្យាយាមលើ Luka Modric តែពួកគេមិនព្យាយាម​ចាយលុយ ខណៈដែលចង់បានកីឡាករបម្រើឆ្នើមរូបនេះ​។​

Modric គឺជាម្ចាស់ពាន កីឡាករឆ្នើមរបស់ UEFA 2017/18 ហើយក៏ជាគោលដៅដែល Inter ចង់បានក្រោយធ្វើបានយ៉ាងល្អ ក្នុងការប្រកួត World Cup ។​


លោក Perez បានប្រាប់សារព័ត៌មានថា ខ្ញុំមិនដែលឃើញក្លិបណាចង់ទិញកីឡាករ​ ១០ ដោយមិនចំណាយប្រាក់នោះទេ វាជាលើកទី​១ដែលរឿងនេះ បានកើតឡើងចំពោះខ្ញុំ ។

ម្ចាស់ពាន UCL និងជាប្រធានក្លិបខាងលើ បានដាក់ពាក្យបណ្តឹង​ទៅ FIFA ប្តឹងលើក្លិប Inter ដោយបានចោទប្រកាន់ថាបានទាក់ទងកីឡាករខ្លួនដោយខុសច្បាប់ ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលភាពមួយ បង្កប់នូវអាថ៌កំបាំង ដែលជារឿងមិនសមហេតុផលបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់​៕