សារព័ត៌មានអាហ្សង់ទីន Ole បានចេញផ្សាយថា ក្លិប Real Madrid បានឈានដល់ការយល់ព្រមក្នុងការចាយលុយដុល្លារធំ ២១១ លានដុល្លារ ទិញកីឡាករ Paulo Dybala ។
សារព័ត៌មានខាងលើបានចុះបន្តថា Florentino Perez បានធ្វើឲ្យពិភពកីឡាភ្ញាក់ផ្អើល ជាពិសេសអ្នកគាំទ្រក្លិប Real តែម្តង ដោយបានបញ្ជាក់ថា Paulo Dybala គឺជាកីឡាករថ្មីដែលបានចុះហត្ថលេខា ស្របពេលដែលទីផ្សារបិទនៅថ្ងៃទី៣១ ខែសីហា នេះ។
ប្រភពព័ត៌បានបន្តថា ហេតុផលដែល ការចរចារទិញបានសម្រេចនេះ ដោយសារតែ Paulo Dybala មានបញ្ហាជាមួយថ្នាក់ដឹកនាំក្លិប លោក Massimiliano Allegri ដែលមិនបានផ្តល់លេខអាវ លេខ ៧ ដល់ខ្លួន ខណៈដែលទិញកីឡាករ Ronaldo យកមកពាក់អាវលេខនេះ។
ក្នុងទីផ្សារផ្ទេរមុនបញ្ចប់នេះ Dybala ជាគោលដៅសំខាន់ របស់ក្លិបធំពីរ គឺ Manchester United និងReal Madrid ។ ទោះបីជាយ៉ាងនេះក្តី ខាង Real Madrid មិនទាន់បានបង្ហាញជាផ្ល្លូវការនៅឡើយ ជុំវិញការលេចឭនេះ ។
Dybala បានចូលរួមលេងជាមួយ Juventus កាលពីឆ្នាំ ២០១៥ ហើយក៏ជាកីឡាករដែលលេចធ្លោក្នុងតំបន់អឺរ៉ុប កាលពីរដូវកាលចាស់ គេរកគ្រាប់បាល់បាន ២២ គ្រាប់ និងបោះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច ៥លើក ៕