ចាន់ វឌ្ឍនាកា នឹងទៅលេងនៅលីគថៃបើករដូវកាលឆ្នាំក្រោយក្នុងលក្ខណៈខ្ចីជើង​

0

ភ្នំពេញ៖ កីឡាករចាន់ វឌ្ឍនាកា ដែលអ្នកគាំទ្រ​ចាត់ទុកជា​កីឡាករឆ្នើមនាពេលបច្ចុប្បន្ននឹងធ្វើការផ្លាស់ទៅកាន់ទឹកដី​ថៃនៅដើមរដូវកាលក្រោយ លេងក្នុងលក្ខណៈខ្ចិជើង ។​

កន្លងទៅថ្មីៗនេះ ខាង​អ្នកគ្រប់គ្រង​របស់ក្លិ​បបានចាកចេញទៅកាន់ទឹកដីថៃធ្វើការចរចារ ជាមួយភាគីខាងថៃ ក្នុងលក្ខណៈទិញដូរ និងខ្ចីជើងនេះ ។​


ប្រភពដែលស្និទ្ធនឹងក្លិប បានប្រាប់មកកាន់ OBN Asia ថា សម្រាប់កីឡាករ ចាន់ វឌ្ឍនា នឹង​ធ្វើការចាកចេញទៅកាន់ក្រៅប្រទេសម្តងទៀត បន្ទាប់ពី លេង​ឲ្យ ជប៉ុន លីគទីបី និងលីគកំពូលម៉ាឡេស៊ី កន្លងទៅ នៅពេលនេះ បានត្រៀមខ្លួនលេង​នៅថៃនារដូវកាលក្រោយ​។​
ប្រភពនេះបានបន្តថា ចាន់ វឌ្ឍនាកា ទៅកាន់ទឹកដី​ថៃ នៅដើមរដូវកាលក្រោយ លេងក្នុងលក្ខណៈខ្ចីជើងតែប៉ុណ្ណោះ ។​
ចាន់ វឌ្ឍនាកា នាពេលបច្ចុប្បន្នមានភារកិច្ចមួយទៀត ក្នុងការជួយដល់ក្លិបខ្លួន ដើម្បីដណ្តើមជើងឯក ក្នុងលីគកំពូលរបស់កម្ពុជា ។​

គួរបញ្ជាក់ផងដែរថា សម្រាប់កីឡាករ កម្ពុជា​មួយរូប គឺច្រឹង ពលរដ្ឋ បានទៅកាន់ទឹកដីថៃជាផ្លូវការហើយ ដោយលេង​ជាមួយក្លិប Buriram United ប្រាក់ខែ ៥ពាន់ដុល្លារអាម៉េរិក ខុនដូមួយសម្រាប់រស់នៅ និង​រថយន្តមួយគ្រឿង​សម្រាប់ធ្វើដំណើរ ៕​

ប្រភពរូប៖ Google