ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានផ្តល់កាតក្រហមដល់ ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីលោកបានទទួលមេធំ FIFA លោក Gianni Infantino នៅឯសេតវិមាន។
សម្រាប់ការជួបសំណេះសំណាលនេះ លោកត្រាំបានពិភាក្សាជុំវិញ World Cup 2026 ដែលមានអាម៉េរិក កាណាដា និងម៉ិចកូ ធ្វើជាម្ចាស់ផ្ទះ។
ក្នុងនោះដែរ លោក Gianni Infantino បាននាំយកអាវមានឈ្មោះលោកត្រាំ កាតលឿង ក្រហម និងសម្ភារៈកីឡាផ្សេងទៀត ។
Infantino បាននិយាយបែបកំប្លែងទៅកាន់លោកត្រាំថា «គួរតែប្រើកាត នៅពេលជួបជាមួយប្រព័ន្ធផ្សព្វផ្សាយ» ។
ប្រធាន FIFA រូបនេះបានប្រាប់ដល់លោក ដូណាល់ត្រាំ បន្តថារឿងមួយបន្ថែមទៀតតើអ្នកដឹងទេ ? ក្នុងបាល់ទាត់ អាជ្ញាកណ្តាលមាន កាតពីរ គឺលឿង និងក្រហម កាតលឿងការផ្តល់ឲ្យជាការព្រមាន ហើយបើអ្នកចង់ដេញនរណាម្នាក់គឺប្រើកាតក្រហម ។
លោកដូណាល់ត្រាំ បានឆ្លើយថា វាល្អណាស់ខ្ញុំចូលចិត្ត ខ្ញុំចូលចិត្តរឿងនេះណាស់ ។ រំពេចនោះ លោកដូណាល់ត្រាំ បានប្រើកាតក្រហម ទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយ ដែលប្រមូលផ្តុំគ្នានៅក្នុងសេតវិមានរបស់លោក ។