ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ Spurs កីឡាករ Harry Kane បានជួយឲ្យ ក្លិបរបស់លោក យកឈ្នះ Manchester United 3-0 ដែលជាលទ្ធផល មួយដាក់បន្ទុកយ៉ាងធ្ងន់លើគ្រូបង្វឹក និងក្លិបបិសាចក្រហម។
Kane បានថ្លែងប្រាប់ Skysport ថា នៅពេលដែលកីឡាកររបស់អ្នក លេងនៅក្រៅទឹកដី គ្រាប់បាល់ដំបូងជារឿងសំខាន់ណាស់ ។ ជាងនេះទៅទៀត យើងបានដាក់បន្ទុកយ៉ាងធ្ងន់ទៅលើ បិសាចក្រហម Manchester United ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបន្តថា «យើងលេងមិនល្អ នៅតង់ទី១ តែយើងលេងបានល្អ នៅតង់ទី២»។
សម្រាប់ជ័យជម្នះលើ បិសាចក្រហមយប់មិញនេះ ជាលទ្ធផលជោគជ័យ ៣ប្រកួតចុងក្រោយមិនដែលចាញ់ ក្នុងនោះ មានពីរប្រកួតកន្លងទៅជាមួយ Fulham និង Newcastle United សុទ្ធតែឈ្នះ។
កីឡាករវ័យ ២៥ ឆ្នាំ ដែលឈ្នះពានទ្រនាប់ជើងមាសពី World Cup រូបនេះថា «បីប្រកួតយើងឈ្នះទាំងបី វាជាការចាប់ផ្តើមដ៏អស្ចារ្យ»។
សុំបញ្ជាក់ផងដែរថា បីប្រកួតបើករដូវកាលថ្មីនេះ Spurs បានឈ្នះទាំងបី ដោយមាន ៩ ពិន្ទុក្នុងដៃ ស្ថិតនៅលេខរៀងទី២ នៃតារាង ខណៈដែល ហង្សក្រហម Liverpool ស្ថិតនៅលេខរៀងទី១ មានពិន្ទុ ៩ស្មើដូចគ្នា(ឈ្នះគ្រាប់បាល់) ៕