Zidane ទាក់​ទ​ង​កី​ឡា​ក​រ​ពី​រ​រូ​ប​ក្រោ​យ​រំ​ពឹ​ង​​​ជំ​នួ​ស​លោក​ ​Jose Mourinho

0

តំណែង​របស់ Mourinho នៅក្នុងទឹកដី Old Traford កំពុងស្ថិតក្នុងស្ថានភាពរង្គោះរង្គើរ បន្ទាប់ពីការចាញ់ពីរលើកផ្ទួនៗ ក្នុងចំណោម បីប្រកួត ដោយ លើកទិ​១ ចាញ់ 3-2 នៅលើទឹកដី Brighton & Hove Albion និង Spurs លើកទី​២ នារាត្រីយប់មិញចាញ់ Spurs 0-3 ។

ពាក់ព័ន្ធនឹងប្រធានបទក្តៅនៃការចាកចេញរបស់ Mourinho ត្រូវបានសារព័ត៌មានជាច្រើនលើកឡើងថា Zindane ជាគ្រូបង្វឹក​ដែលមានសមត្ថភាពជំនួស តំណែង Mourinho បាន បន្ទាប់ពីគ្រូបង្វឹករូបនេះបានដើរចេញពី Real កាលពីខែមិថុនា ។
បើយោងតាម ​C​a​u​g​h​t​Of​f​s​i​d​e​ ​អ​តី​ត​គ្រូ​ប​​ង្វឹ​​​ក​​​ក្លិ​​​ប​​​ ​​R​​​e​a​​​l​​​ M​a​d​r​i​d​ រូបនេះ ត្រូវបានគេជឿជាក់ថានឹងអាចជំនួសតំណែង អតីតគ្រូតោខៀវ និង Mancheste United នាពេលបច្ចុប្បន្ន​។​

បើផ្អែកតាមរបាយការណ៍ដែលចេញដោយ C​a​u​g​h​t​Of​f​s​i​d​e​ ថា អតីត​អ្នកឈ្នះពាន UCL ខាងលើ បានចរចារ ជាមួយកីឡាករពីររូបរួចបាត់ទៅហើយ ក្នុងនោះមានកីឡាករ ​P​a​ul​ ​P​o​g​b​a​ ​និ​ង​ ​A​n​t​h​on​y​ ​M​a​r​t​i​a​l​ ​ ឲ្យនៅបន្តលេង​ជាមួយក្លិប ដែលជាហេតុបញ្ជាក់ថា ខ្លួននឹងចូលទៅកាន់កាប់តំណែង ជួស Jose Mourinho ក្នុងពេលឆាប់ៗខាងមុខ។
ចំណែក អតីត​​ខ្សែបម្រើខ្សែបម្រើស្លាបឆ្វេងរបស់ Man Utd កីឡាករ​ Lee Sharpe បានជឿជាក់ថា Zidane គឺជាបេក្ខជន “ល្អបំផុត” ដើម្បីស្នងតំណែងលោក Mourinho ។​
បើទោះបីជាយ៉ាងនេះក្តី នៅមិនទាន់មានសារព័ត៌មានអន្តរជាតិណាមួយ បានដកស្រង់សម្តី អតីតគ្រូបង្វឹក Real Madrid បាននៅឡើយ​៕​​