កែវ រំចង់ ខ្លាចក្តាម ក្រោយពុល​ ខណៈកៀកដល់ថ្ងៃវៃជាមួយជើងខ្លាំងថៃ

0

ភ្នំពេញ៖ កៀកដល់ថ្ងៃត្រៀមខ្លួនវៃជាមួយជើងខ្លាំងថៃទៅហើយ ស្រាប់តែកីឡាករជើងខ្លាំងកម្ពុជា លោក កែវ រំចង់ បានពុលក្តាមចង់ងាប់ ដែលធ្វើឲ្យសាមីខ្លួន និងអ្នកគាំទ្រលោក មានការបារម្ភ ព្រោះតែលោកខ្សោះខ្សោយកំលាំងក្នុងខ្លួន​។​

លោក កែវ រំចង់បានសរសេរនៅលើហ្វេសប៊ុកលោកនៅរសៀលថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ថា​ស្បថ« ​​ឈប់​ស៊ី​ក្តា​ម​ហើ​យ​ ពុ​ល​ក្តា​ម​ច​ង់​ងា​ប់​ហើ​យ​ ​សាំ​ដ​ល់​ក​រ​ ​ជិ​ត​ដ​ល់​ថ្ងៃ​វៃ​ហើ​យ ​​ម​កពុ​ល​ក្តា​ម​អី​ណា​ ​គ្មា​ន​កំ​លាំ​ង​ក្នុ​ង​ខ្លួ​ន​ទេ​ ​​រា​គ​ទល់​ភ្លឺ​ ​មិ​ន​បា​ន​គេ​ង​ទេ​ ​។​ ​អូ​យ​ ​រៀ​ង​ហើ​យ​ ​លោ​ក​ក្តា​ម​។»

កែវ រំចង់ នឹងត្រូវជួបកីឡាករ ឆាឡឺមដេត នៅថ្ងៃទី​២ ខែកញ្ញា ខាងមុខនេះ ហើយបញ្ហា​ដែលពុលក្តាមកំពុងធ្វើឲ្យសាមីខ្លួនមានសតិ​អារម្មណ៍មិនសូវ ខណៈដែលកីឡាករថៃ បានត្រៀមខ្លួនជាស្រេច​ក្នុងការប្រកួត ៕​