Salah បន្ត​សួរដេញដោល​រឿង​សហព័ន្ធបាល់ទាត់​អេហ្ស៊ីបមិនអើពើករណី​រំលោភសិទ្ធប្រើរូប​

0

តារាបាល់ទាត់អេហ្ស៊ីបលោក Mohamed Salah នៅបន្តសួរដេញដោល ដើម្បីបញ្ជាក់ចម្លើយឆ្លើយតបពីសមាគមបាល់ទាត់អេហ្ស៊ីប ជុំវិញករណី ដែលត្រូវបានយករូបភាពលោកទៅប្រើប្រាស់គ្មានការអនុញ្ញាតិនោះ។​
កីឡាករហង្សក្រហម Mohamed Salah បានព្យាយាមប្រឆាំងតាំងពីដើម លើបញ្ហាដែលត្រូវបានគេរាយការណ៍ថា បានយករូបភាពរបស់លោកប្រើ ប្រាស់ក្នុងការបិទលើយន្តហោះដើម្បីផ្សព្វផ្សាយ។​

តារាបាល់ទាត់ហង្សក្រហម Liverpool នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់គ្រូបង្វឹកអេហ្ស៊ីបអំឡុងពេល ប្រកួត World Cup តែទោះជាយ៉ាងណាដោយសារតែមានបញ្ហារបួសស្មា អំឡុងពេលប្រកួត​ជាមួយ Real វគ្គផ្តាច់ព្រ័ត្រ ដែលជាហេតុធ្វើឲ្យគាត់មិនអាចជួយ ក្រុម សម្រេច​គោលដៅ ។​
Salah នឹង​វិលទៅកាន់សកម្មភាពថ្មីមួយទៀត ក្នុងការប្រកួតរវាងប្រទេសនឹងប្រទេស ជាមួយគ្រូបង្វឹកថ្មី Javier Aguirre នៅខែក្រោយ ដោយ អេហ្ស៊ីប ត្រូវជួប នីហ្សេរីយ៉ា នៅក្នុងព្រឹត្តិការណ៍ 2019 Africa Cup of Nations នាវគ្គជម្រុះ។​

ប៉ុន្តែការចូលរួមប្រកួតរបស់គាត់ នោះមានការសង្ស័យថានឹងមិនអាចចូលរួម ខណៈដែលគាត់បានសាកសួរ សហព័ន្ធបាល់ទាត់​អេហ្ស៊ីប លើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យ ។​
រនៅលើ Twitter ថា “វាជារឿងធម្មតាដែលសហព័ន្ធកីឡាបាល់ទាត់ព្យាយាមដោះស្រាយបញ្ហារបស់កីឡាកររបស់ខ្លួនដូច្នេះពួកគេអាចមានអារម្មណ៍ស្រួល” ។
ប៉ុន្តែតាមការពិតអ្វីដែលខ្ញុំមើលឃើញគឺផ្ទុយគ្នា។ វាមិនធម្មតាទេដែលសារនិងលិខិតមេធាវីរបស់ខ្ញុំត្រូវបានគេមិនអើពើ …
“ខ្ញុំមិនដឹងថាហេតុអ្វីបានជារឿងនេះកើតឡើងទេ? តើអ្នកមិនមានពេលវេលាដើម្បីឆ្លើយតបនឹងយើងទេ?” ៕