អតីតអ្នកចាំទីដៃទី១របស់ ហង្សក្រហម កីឡាករ Loris Karius បានធ្វើការអរគុណអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីចូលរួមលេងជាមួយក្លិបតួគី Besiktas រយៈពេល២ឆ្នាំ ក្នុងលក្ខណៈខ្ចីនោះ ។
អ្នកចាំទីរូបនេះគេនៅចាំបានថា បានធ្វើកំហុសពីរ ក្នុងអំឡុងពេលហង្សក្រហម បានធ្វើការប្រកួតជាមួយ Real Madrid កាលពីខែឧសភា ឆ្នាំ២០១៨ ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ។
ជាមួយកំហុសឆ្គងនេះ បានធ្វើឲ្យហង្សក្រហមមិនទុកចិត្តលែងប្រើ ដោយបានចំណាយថវិកាទិញកីឡាករអ្នកចាំទី Alisson ពីក្លិប Roma ។
Loris Karius បានសរសេរនៅលើធ្វីតទ័ររបស់លោកថា «មានមោទនភាពមែនទែន នៅពេលដែលបានក្លាយជាគ្រួសារនៃ Besiktas ឥលូវនេះ» ។ អ្វីដែលសំខាន់នោះគឺ អរគុណធំៗចំពោះអ្នកគាំទ្រនៅហង្សក្រហម ដែលបានគាំទ្ររហូតមក អ្នកស្ថិតក្នុងជម្រៅចិត្តខ្ញុំ ដែលមិនធ្វើឲ្យខ្ញុំឯកោ។