បើទោះបីជាគ្មានវត្តមានកីឡាករ Ronaldo លេង ក្រោយខ្លាចាស់រូបនេះបានផ្ទេរជាផ្លូវការទៅកាន់ Juventus ក្តី តែយប់មិញនេះ Real បានជម្រះ មន្ទិលសង្ស័យរបស់ខ្លួន ក្រោយយកឈ្នះម្ចាស់ទឹកដី Girona ក្នុងលទ្ធផល 4-1 ។
វាលែងស្ថិតក្នុងមន្ទិលសង្ស័យទៀតហើយ បើទោះបីជា Real មិនទាន់រកឃើញកីឡាករណាម្នាក់ពាក់អាវលេខ ៧ ជំនួស Ronaldo តែការប្រកួតក្រៅទឹកដីយប់មិញនេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា អ្វីដែល Real នៅមានធន់ធានគ្រប់គ្រាន់ ក្នុងការរក្សាស្ថេរភាព របស់ខ្លួន ក្នុងការប្រកួត ។
ក្នុងការប្រកួតនេះម្ចាស់ទឹកដី Girona បានបំបែកពងមានរបស់ Real នៅនាទីទី១៧ ដោយកីឡាករ Borja Garcia ប៉ុន្តែនៅនាទី ៣៣ Sergio Ramos បានស៊ុតប៉េណ័លទីជួយឲ្យក្លិបតាមស្មើនៅនាទី៣៣ កីឡាករបារាំង Karim Benzema បានស៊ុតប៉េណ័លទី នៅនាទី៥២ កីឡាករ Bale ស៊ុតបន្ថែមនៅនាទី ៥៩ និងគ្រាប់ទី៩ រកបានដោយ Karim Benzema នៅនាទី ៨០ ។
លទ្ធផល 4-1 នេះបានធ្វើឲ្យ Real ឡើងទៅគ្រប់គ្រងតារាង លេខ១ មាន ៦ពិន្ទុ ស្មើនិងលេខ២ Barcelona ៕

