អំឡុងពេលចន្លោះប្រហោងទីតាំងតំបន់កណ្តាល ក្លិបយក្សបារាំង Paris Saint-Geemain បាននឹងកំពុងធ្វើការក្រាញននៀលចរចារទិញយកកីឡាករ បម្រើរបស់មាន់ខ្នាយមាស Tottenham កីឡាករ Christian Eriksen ក្នុងតម្លៃ ១០០ លានផន មុនទីផ្សារបិទ នៅសប្តាហ៍ក្រោយនេះ ។
សារព័ត៌មានក្នុងប្រទេសបារាំង បានលើកឡើងថា ក្លិបយក្សបារាំង កំពុងសម្លឹងចុះហត្ថលេខាយកកីឡាករ Ivan Rakitic របស់ Barcelona ស្ថិតក្នុងស្ថានភាពបរាជ័យ ហើយពួកគេនឹងចាកចេញ ដោយផ្តោតទៅកាន់ទឹកដី Spurs វិញ ។
ខ្សែបម្រើរបស់ Spurs ខាងលើបានមកដល់ទឹកដីអង់គ្លេសនេះ នៅឆ្នាំ ២០១៣ ក្រោយចាកចេញពី Ajax ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានរកគ្រាប់បាល់បាន ១៤គ្រាប់ និង ជួយប៉ះបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ១០ គ្រាប់ ។
គួររំលឹកផងដែរថា សម្រាប់ហិរញ្ញវត្ថុរបស់ PSG កំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ UEFA ក្រោយពួកគេបានចាយលុយយ៉ាងសន្ធឹក ទិញកីឡាករ Kylian Mbappe និង Neymar៕