Real Madrid បានឈានដល់កិច្ចព្រមព្រៀង ដើម្បីចរចារយកកីឡាករ Iago Aspas ។ នេះបើតាមសារព័ត៌មាន El Chiringuito de Jugones បានចុះផ្សាយ ។
អតីតកីឡាកររបស់ ហង្សក្រហម Liverpool ជាជម្រើសមួយរបស់លោក Lopetegui ក្នុងករណីបើសិនជាពួកគេមិនអាចទិញបានកីឡាករ Rodrigo Moreno ពី Valencia ។

Rodrigo Moreno បើតាមការចេញផ្សាយតម្លៃខ្លួន ១២០ លានអឺរ៉ូ ហើយក្លិប Valencia ក៏ចង់ឲ្យអធិរាជស ធ្វើការសកម្មភាពយកផងដែរ ។
ទន្ទឹមជាមួយគ្នានេះដែរ អធិរាជស ក៏កំពុងធ្វើការចរចារដោយបើកការសំឡឹងដ៏ធំមួយទៀតទៅលើកីឡាករ Celta Vigo វ័យ ៣១ ឆ្នាំ Iago Aspas ក្នុងតម្លៃ ៤០លានអឺរ៉ូ ។
កីឡាករ Iago Aspas បច្ចុប្បន្នលេងនៅ Celta Vigo ជាជម្រើសខ្សែប្រយុទ្ធប៉ុន្តែនៅឆ្នាំ ២០១៣ ក្លិបហង្សក្រហមបានទិញទៅលេងក្នុងតំណែង ជាអ្នកជួយជ្រោមជ្រែងខ្សែប្រយុទ្ធពីររូបគឺ Daniel Sturridge និង Luis Suarez ៕
