សាយ សៀរ៉ា​ ចូលពេទ្យបន្ទាន់ក្រោយបញ្ហាតម្រងនោម

0

ភ្នំពេញ៖តារាសម្តែង សាយ សៀរ៉ា ត្រូវបានបង្ខំខ្លួនឯង​ចូលពេទ្យភ្លាមៗ ខណៈដែលកំពុងថតសុខៗក៏ស្រាប់តែមានបញ្ហាផ្នែកតម្រង់នោម ចុកទ្រាំមិនបាន។​

តារាសម្តែងដែលមានទីផ្សារខ្ពស់ លោក សាយ សៀរ៉ា ត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់តាមរយៈការសម្តែង​រឿង​ជាច្រើន ភាគច្រើន បច្ចុប្បន្ន លោកសម្តែង​ទាំងរឿងភាគ និងដុំ ដែលយីអ៊ុនខ្ពស់ ក្នុងចំណោម​តារាល្បីៗ​ផ្សេងៗ​ទៀត ។​
លោក សាយ សៀរ៉ា បានសម្រេចចិត្តចូលពេទ្យ ក្រោយមានបញ្ហាចុកផ្នែកតម្រងនោម អំឡុងពេលថត ដែលជាហេតុ​ធ្វើឲ្យក្រុមការងារថតមានការភ័យស្លនស្លោរចំពោះបញ្ហារបស់លោក​។

លោក សាយ សៀរ៉ា បានសរសេរនៅលើហ្វេសប៊ុក នៅល្ងាចថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ នេះថា ចូ​ល​ពេ​ទ្យ​ហើយ​ ​គ្រួ​សក្នុ​ង​ត​ម្រង​នោ​ម​ ចុ​ក​២​ថ្ងៃតែ​តិ​ច​ៗ​ ទើ​ប​តែ​ថ្ងៃ​នេះ​ថ​តរឿ​ង​មិ​ន​ច​ង់​កើ​តចុ​ក​ខ្លាំ​ង​បា​នរ​ត់​ចូ​ល​ពេ​ទ្យ​ ថ​ត​នៅ​សា​លា​រ​ច​នាថ្ងៃ​មិ​ញ​​ ។​

ការប្រកាសនេះបានធ្វើឲ្យមិត្តភក្តិ និងអ្នកគាំទ្រលើបណ្តាញសង្គមហ្វេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ដឹងពីសុខទុក្ខ​យ៉ាងដូចម្តេចហើយ​៕​