គ្រូ Napoli ថានឹងបិទផ្លូវក្រុម Ronaldo មិនឲ្យលើកពាន​រដូវកាលនេះ​

0
during the Pre-Season Friendly match between Juventus and Juventus U19 on August 12, 2018 in Villar Perosa, Italy.

អតីតគ្រូបង្វឹករបស់ Real លោក Carlo Ancelotti បានសង្ឈឹមយ៉ាងមុតមាំ ថា នឹងអាចជួយដល់ក្លិប Napoli ឈានដល់ជំហានបន្ទាប់ និងបញ្ចប់ភាពរាំងស្ងួតនៃជោគជ័យ ក្នុងរយៈពេល ២៨ ឆ្នាំកន្លងមកនេះ​។​
Napoli បានបញ្ចប់ត្រឹមវគ្គ កំពូលតារាង​ទាំង៥ នៅក្នុងក្របខណ្ឌ Serie A សម្រាប់៨រដូវកាលកន្លងទៅ និងជាអ្នកប្រកួតប្រជែងដ៏សំខាន់សម្រាប់ juventus ក្នុងការប្រកួតបីលើកមុន​។​

រដូវកាលចាស់ 2017/2018 សម្រាប់ Napoli បានបញ្ចប់ដោយចាញ់ Juventus ៤ ពិន្ទុ កៀកក្បែរនឹងការលើកពាន​។​
លោក Ancelotti ជាអ្នកដែលមកជំនួសតំណែងលោក Maurizio Sarri កាលពីខែឧសភា លោកបានសង្ឈឹមថា បទពិសោធន៍ជោគជ័យជាច្រើនរបស់លោក នឹងជួយបិទផ្លូវ មិនឲ្យ Juventus លើកពាននោះទេ​។​
លោកថា «ខ្ញុំសង្ឈឹមថានាំ Napoli ទៅកាន់កំពូលតារាង ស៊េរីអេ » គាត់ជា​អ្នកដែលធ្លាប់បានឈ្នះពាន អ៊ីតាលី អាល្លឺម៉ង់ បារាំង និង​អង់គ្លេស។
សម្រាប់ Napoli ក្នុងការបើករដូវកាលថ្មី បានឈ្នះលើ Lazio 2-1 កាលពីចុងសប្តាហ៍មុន ហើយសម្រាប់ប្រកួតបន្ទាប់ត្រូវជួប AC Milan ៕