Robben ជាការសម្រេចចិត្តត្រឹមត្រូវ​ក្រោយចាកចេញពី Real

0

Arjen Robben បាននិយាយថា ការចាកចេញពី Real Madrid មកលេង ជាមួយ Bayern Munich ជាការសម្រេច​ចិត្តមួយយ៉ាងល្អ នឹងត្រឹមត្រូវ​ក្នុងអាជីពបាល់ទាត់របស់គាត់ ។​ ខណៈដែល កីឡាករ​ជើង ចាស់រូបនេះ​បានត្រៀមខ្លួនជាស្រេច សម្រាប់រដូវកាលថ្មី ឆ្នាំ​2018/19 ។
Robben អាយុ ៣៤ ឆ្នាំ បានយល់ព្រមចុះហត្ថលេខាបន្ត​លេង​មួយឆ្នាំទៀត ជាមួយពហុកីឡដ្ឋាន Allianz Arena ។

ថ្លែងប្រាប់វិបសាយរបស់ក្លិប កីឡាកររូបនេះថា គាត់បានចុះហត្ថលេខាជាមួយក្លិបនៅឆ្នាំ ២០០៩ មុនដំបូងបំផុតបានលេង​ឲ្យក្លិប Groningen ពីរឆ្នាំ ក្រោយមកក៏បានលេងនៅ PSV ពីរឆ្នាំ នៅតោខៀវបីឆ្នាំ នៅ Real Madrid ២ឆ្នាំ ។​ពិភពបាល់ទាត់មានការផ្លាស់ប្តូរលឿនបំផុត ជាមួយភាពប្រាកដនិយមរបស់ខ្ញុំ​ ។​

ការមកដល់ទឹកដី​អាល្លឺម៉ង់នេះ ខ្ញុំមានការសង្ស័យលើខ្លួនឯង និងចោទសួរថាតើការសម្រេចចិត្តនេះត្រឹមត្រូវដែរឬទេ ? ឥលូវនេះខ្ញុំអាចនិយាយ បានថា វាការការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត នៅក្នុងអាជីពរបស់ខ្ញុំ​។​
ក្នុងអាជីពកីឡាកររូបនេះបានជួយឲ្យក្លិបឈ្នះ ពាន Bundesliga​ 7ដង Champions League ១ដង និងក្រៅពីនេះពាននៅក្នុងប្រទេសអង់គ្លេស FA Cup និង DFB-Pokal ជាដើម​៕