តារាចម្រៀងអេនឌី បានធ្វើការប្រតិកម្មឆ្លើយតបទៅនឹងសារព័ត៌មានក្នុងស្រុកដែលចុះផ្សាយថា ក្រសួងនឹងលេងធម៌ក្តៅសម្រាប់ តារាចំនួន ៥ដួង ដែលទាំងក្នុងនោះ មានស្រី ៤ដួង និងអេនឌី មួយដួង ។ ជុំវិញ នៃការប្រកាសនេះ បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈបែរជាសើច នឹងប្រកាសយ៉ាងដូច្នោះ។
អេនឌី បានសរសេរតបវិញ នៅព្រឹកមិញនៅលើហ្វេសប៊ុករបស់លោកថា «មិនដឹងព្រមានរឿងអីទេ? សុដន់ក៏ខ្ញុំគ្មាន យោនីក៏គ្មាន ក្អែលក៏គ្មានដែរ ព្រោះខ្ញុំងូតទឹកមួយថ្ងៃបីដងតាមធម្មតា ឯការងារសិល្បះមួយរយះនេះវិញ មិនដែលមានភាពស៊ិចស៊ីទេ អាចមើលបានទើបចេញ MV ពីរបទថ្មីៗ និងបទផ្សេងទៀតមិនដាក់តួស្រីទេ ហេតុអីខុសអីក៏ខុសយ៉ាងនេះ ? រឺចង់អោយខ្ញុំបាត់បង់អាជីពនិងដាច់បាយ ? ជួយណែនាំផងទៅតាមផ្លូវណាល្អ អត់យល់ ? និងទាល់ចំណេះហើយបាទ ហេតុអីមកក្តៅក្រហាយតែជាមួយនិងខ្ញុំ ច្រណែនមែន ? សូមអរគុណ »។
តារា៤ដួងទៀត ដូចជា លោក អែន ឌី កញ្ញ ពេជ្រ អាវីហ្សា កញ្ញា រតនៈ ពិសី និង អ្នកនាង ស្រីម៉ុច ក្រសួងសម្រេចត្រឹមធ្វើការណែនាំសិន ។ ដោយឡែក សេង សូណា ក្រសួងបានកំណត់ដាក់ពិន័យ មិនឲ្យបង្ហាញខ្លួនក្នុងវិថីសិល្បៈមួយឆ្នាំ ៕