ក្នុងចំណោម ៤ផ្នែកនៃពិភពកីឡា មាន អ្នកចាំទីខ្សែការពារ បម្រើកណ្តាល និង ខ្សែប្រយុទ្ធនោះ ភាគច្រើនអ្នកដែលទទួលបានភាគលាភច្រើនជាងគេ គឺខ្សែប្រយុទ្ធតែម្តង បើទោះបីជាបម្រើត្រូវការល្បឿនដើម្បីគ្រប់គ្រងស្ថានការ ប៉ុន្តែខ្សែការពារភាគច្រើនមិនត្រូវបានទទួលស្គាល់ទូលំទូលាយ នោះទេ ។
ខាងក្រោមនេះដែរជាខ្សែការពារកណ្តាលចំនួន ៥ ដែលស្ថិតនៅកំពូលតារាង៖
#5 Kalidou Koulibaly (Napoli)
ខ្សែការពារសញ្ជាតិសេនីកាលរូបនេះ បច្ចុប្បន្នជាអ្នកលេងនៅក្លិប Napoli ស៊េរីអេ ដោយលេងនៅក្លិបនេះតាំងពីឆ្នាំ 2014 ដោយបានធ្វើឲ្យខ្លួន ក្លាយជាកីឡាករខ្សែការពារល្អ ក្នុងស៊េរីអេ។
កីឡាករវ័យ ២៧ ឆ្នាំនេះបានជាប់ចំណាត់ថ្នាក់លេខ ៥ ដែលជាខ្សែរការពារដ៏ល្អ។
#4 Samuel Umtiti (FC Barcelona)
កីឡាកររូបនេះបានចូលរួមអាជីពបាល់ទាត់ជាមួយ ក្លិប Barcelona តាំងពីឆ្នាំ ២០១៦ ក្រោយចាកចេញពី Lyon ហើយបានក្លាយជាកីឡាករ ខ្សែរការពារតំបន់កណ្តាលយ៉ាងល្អ របស់អ្នកមានបុណ្យ។
កីឡាករសញ្ជាតិបារាំងរូបនេះ កាន់តែមានកេរ្តិ៍ឈ្មោះ ខ្លាំងក្លា ក្រោយបង្ហាញវត្តមានលេងនៅ World Cup ក្នុងឆ្នាំ ២០១៨ ក្នុងប្រទេសរុស្ស៊ី ។
ជាមួយអ្វីដេលបានធ្វើកន្លងមកនេះ Umtiti ត្រូវបានគេដាក់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមខ្សែការពារ ៥ រូបដែលលេងល្អ និងលេចធ្លោ ក្នុងតំបន់កណ្តាលនេះ ។
#3 Sergio Ramos (Real Madrid)
ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ បានក្លាយជាបេក្ខជនដ៏ល្អមួយរូប ដែលលេងជាខ្សែការពារសម្រាប់ក្លិបអធិរាជស Real Madrid ។
គាត់បានលេងជាកីឡាករខ្សែការពារតំបន់កណ្តាលទាំងក្លិប និងប្រទេស ។ ជាច្រើនឆ្នាំមកនេះ មិនទាន់មានកីឡាកររូបណា អាចជំនួសតំណែង កីឡាករ រូបនេះបានឡើយ ។ស្ថានភាពគ្រប់គ្រងបាល់របស់ Ramos លឿនខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រក្នុងវិស័យបាល់ទាត់ស្គាល់គាត់ច្បាស់។
គាត់ត្រូវបានគេដាក់ចំណាត់ថ្នាក់ឲ្យជាប់លេខ ៣ ជាកីឡាករដែលលេងក្នុងតំបន់ការពារកណ្តាលល្អ។
#2 Raphael Varane (Real Madrid)
ស្ថិតនៅលេខរៀងទី២ ជាកីឡាករការពារកណ្តាលល្អ Raphael Varane បានចូលរួមលេងជាមួយក្លិបក្នុងឆ្នាំ ២០១១ ។ គាត់បានក្លាយ Keyman ដ៏សំខាន់ផងដែរ ក្នុងការប្រកួត World Cup តំណាងឲ្យបារាំង ដោយជួយឲ្យប្រទេសខ្លួនលើកពានម្តងទៀត ក្រោយលើកពានឆ្នាំ ១៩៩៨ ។ គាត់បានអភិវឌ្ឍន៍ខ្លួនឯង ជាកីឡាករល្អ ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមខ្សែការពារតំបន់កណ្តាលល្អទាំង ៥ ។
1 Diego Godin (Atletico Madrid)
គាត់បានក្លាយជាខ្សែរការពារកណ្តាលដ៏ល្អ បំផុតរបស់ Atletico Madrid និងនៅលើពិភពលោក ហើយនៅឆ្នាំ ២០១៤ គាត់បានជួយក្លិបឲ្យ លើកពាន La Liga ។ ទោះបីជាចាស់វស្សាបន្តិចនៅអាយុ ៣២ ឆ្នាំនេះ ដោយលេងរាងធ្លាក់ទំរង់ក្តី ប៉ុន្តែគាត់ នៅតែជាកីឡាករដែលលេង ក្នុងតំបន់ ការពារកណ្តាលបានយ៉ាងល្អ និងជាកីឡាករល្អបំផុតលើពិភពលោក ក្នុងតំណែងការពារ ជាប់ចំណាត់ថ្នាក់លេខ ១៕