ក្លិបមេឃខៀវ Manchester City បានធ្វើការកោះហៅអ្នកចាំទី Aro Muric ដែលបានទៅលេងក្នុងលក្ខណៈខ្ចីជើងនៅ NAC Breda បន្ទាប់ពីអ្នកចាំទីដៃទី១ Claudio Bravo មានបញ្ហារបួស ក្នុងអំឡុងពេលហ្វឹកហាត់ ។
អ្នកចាំទីសញ្ជាតិឈីលីរូបនេះ នឹងត្រូវអវត្តមានការប្រកួតជាច្រើន ក្នុងស្ថានភាពរបួសស្មានេះ ក្នុងឆ្នាំ 2018/19 ។
Joe Hart និង Angus Gunn បានទៅចូលរួមលេងជាមួយ Burnley និង Southampton ជាផ្លូវការ ក្នុងទីផ្សារដោះដូរកីឡាករ។
កាលពីសប្តាហ៍កន្លងទៅ ក្លិបមេឃខៀវ បានបាត់បង់កីឡាករ Kevin De Bruyne ដោយបញ្ហារបួសជង្គង់ ដែលធ្វើឲ្យ ក្លិបកំពុងមានភាពតានតឹង រកកីឡាករមកជំនួស៕