Jose Mourinho បានលើកឡើងទាំងសុទិដ្ឋិនិយមថា សម្រាប់របួស Alexis Sanchez មិនធ្ងន់ធ្ងរនោះទេ ហើយកីឡាករឈីលី រូបនេះនឹងមានលទ្ធភាពវិលមកកាន់ទីលានវិញ ក្នុងរយៈពេល ពីរសប្តាហ៍បន្ទាប់។
កីឡាករឈីលីខាងលើ បានចូលរួមលេងជាមួយបិសាចក្រហម ក្រោយចាកចេញពីកាំភ្លើងធំ កាលពីខែមករា ដោយអវត្តមានលេង អំឡុងពេលក្លិបរងបរាជ័យពីក្លិប Brighton។
អវត្តរបស់កីឡាករ Alexis Sanchez នេះបានធ្វើឲ្យបិសាចក្រហមចាញ់ក្នុងលទ្ធផល 2-3 ។ នៅពេលដែលអ្នកសារព័ត៌មានបានចោទសួរពី បញ្ហារបួស Sanchez លោក Mourinho បានថ្លែងប្រាប់ Skysport ថា ខ្ញុំមិនដឹងនោះទេ ខ្ញុំដឹងថាវាមិនល្អ ដោយរងចាំលទ្ធផលនៃការសិក្សាលើ ចំណុចនេះ ។ លោកបានបន្តថា វាជាអ្វីដែលខ្ញុំគិតថាវាធំ តែខ្ញុំអាចនិយាយបានថា យ៉ាងយូរ ១ ទៅ ២សប្តាហ៍តែប៉ុណ្ណោះ ។