Eden Hazard បានបញ្ជាក់ជំហររបស់ខ្លួនថា នឹងនៅលេងសម្រាប់តោខៀវ នារដូវកាលនេះ បើទោះបីជាមានព័ត៌មានថាចាកចេញ ទៅកាន់ Real Madrid តែការចាកចេញត្រូវបានទ្វារទុកសម្រាប់អនាគតកាល។
កីឡាករបែលហ្សិករូបនេះបានជួយប្រទេសខ្លួនជាប់ចំណាត់ថ្នាក់លេខ ៣ ហើយត្រូវបានគេអះអាងថានឹងជំនួសតំណែង Ronaldo នៅពហុកីឡដ្ឋាន Bernabeu ខណៈដែលទីផ្សារដោះដូរអេស្ប៉ាញ បញ្ចប់នៅចុងខែសីហា នោះ។ តែទោះជាយ៉ាងណា កីឡាករឆ្នើមរូបនេះ បានសម្រេចបញ្ចប់ពាក្យមន្ទិលសង្ស័យ ។
ថ្លែងប្រាប់សារព័ត៌មានបារាំង RMC កីឡាករ Eden Hazard ថាអ្នកទាំងអស់គ្នាបានដឹងហើយថាខ្ញុំនិយាយអ្វីបន្ទាប់ពី World Cup ប៉ុន្តែពេលនេះខ្ញុំរីករាយនៅទីនេះ។ លោកបានបន្តថា ខ្ញុំមិនចង់និយាយអំពីវានោះទេ តែពេលនេះខ្ញុំដឹងម្យ៉ាងថាខ្ញុំរីករាយ ដោយខ្ញុំជាប់កុងត្រាពីរឆ្នាំ ខ្ញុំមិនទៅណានោះទេ។
ទីផ្សារអង់គ្លេសទិញចូលកីឡាករបានបិទជាផ្លូវការហើយ តែគ្រប់ក្លិបទាំងអស់អាចលក់កីឡាករបាន ដូច្នោះអ្នកគាំទ្របារម្ភថា បើសិនជា ក្លិបមិនអាចបន្តកុងត្រាជាមួយ Eden Hazard ថែមពីលើនោះទេ អាចបាត់បង់ដូចអ្នកចាំទី Thibaut Courtois៕