ភ្នំពេញ៖ មិនមែនលើកទី១ ឯណាដែលតួនិងផលិតករខ្លះត្អូញត្អែរ រឿងផលិតកម្មមហាហង្សបានជំពាក់វ័កវិន រឿងលុយកាក់ ដោយថ្មីៗនេះ ណាក់ ស្រីណា ដែលជាពិធីការិនី និងតារាសម្តែង បានបង្ហាញសារដ៏ភ្ញាក់ផ្អើល ថាផលិតកម្មមួយនេះ បានជំពាក់លុយ ២០០០ ដុល្លារអាម៉េរិក ក្នុងរយៈពេល ១ឆ្នាំ ។
ដំណឹងនេះ បានធ្វើឲ្យមហាជន សិល្បករ និងផលិតករក្នុងវិស័យ ដែលកំពុងដាំក្បាលចុះនេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។
ថ្មីៗនេះ ណាក់ ស្រីណា «មរតកចុកឈាមគឺជារឿងដំបូងដែលខ្ញុំថតឲ្យ ផលិតកម្មមហាហង្ស ដែលជាផលិតកម្មដ៏ល្បីនៅកម្ពុជា ពេលនោះពួកយើងបានបំពេញការងារ ដោយកំលាំងញើសឈាមនិងក៏បាន ថតចប់រួចរាល់តាមការសន្យាជិតមួយឆ្នាំហើយ ប៉ុន្តែមកដល់ពេលនេះស្ថានភាពលុយកាក់របស់ខ្ញុំគឺស្ងប់ស្ងាត់ខ្លាំង ណាស់ហាក់គ្មានអ្នកអើពើសោះ ។ ជាចុងក្រោយ ខ្ញុំគ្រាន់តែចង់ថាតើពេលណាក្រុមហ៊ុនព្រមដោះស្រាយជូនខ្ញុំឲ្យប្រាកដ នៅលុយដែលនៅសល់ចំនួន ២០០០$ ទៀត» ៕