Luka Modric ពិតជាចង់ទៅលេងអោយក្លឹបនៅអ៊ីតាលី ?

0

Modric ត្រូវបានផ្លាស់ប្តូរចូលក្នុងតង់ទី 2 នាទីទី 57 ជំនួសកីឡាករ Marco Asensio ក្នុងជំនួបជាមួយ Atletico Madrid ដណ្តើមពាន UEFA Super Cup ដោយ Atletico Madrid លើកពាននេះបន្ទាប់ពី Real Madrid ចាញ់ក្នុងម៉ោងបន្ថែម 30នាទី 2 ទល់ 4 ក្រោយចប់តង់ទី 2 ត្រឹមពិន្ទុ 2 ទល់ 2 ។

Real Madrid បានរៀបចំសំរួលកុងត្រាថ្មីដល់​កីឡា​កររួបនេះដែលផ្តល់តំលៃពលកម្មស្ថិតក្នុងឈ្មោះកីឡាករដែលទទូលបានតំលៃពលកម្មខ្ពស់បំផុតរបស់ក្លឹប បន្ទាប់ពីព័ត៌មានអ្នកគ្រប់គ្រងរបស់ Iner Milan តាមប្រមាញ់កីឡាករសញ្ជាតិក្រូអាតរូបនេះ ដែលទើបទទួលបានបាល់មាសក្នុងព្រឹត្តិការណ៍ World Cup 2018 តែតាមរបាយការណ៍បានបង្ហាញថា កីឡាករ Luka Modric នឹងបន្តជាមួយ Real Madrid បន្ទាប់ពីចរចារជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះ ។

អ្នកគ្រប់គ្រងរបស់ក្លឹបអីតាលី Inter Milan លោក Luciano Spalletti បាននិយាយថា “កីឡាករ Modric ចាប់អារម្មណ៍ក្នុងការចូលរួមក្លឹបរបស់លោក យើងនឹងព្យាយាមផ្តល់លក្ខ័ណពិសេសសំរាប់គាត់ ប៉ុន្តែបើ Real Madrid ព្យាយាមរក្សាទុកគាត់ យើងក៏មិនមានអ្វីនិយាយតទៀតដែរ ហើយក៏គ្មានបញ្ហាធំដុំណាឡើយបើ Modric មិនបានចូលរួមជាយើង យើងនៅតែជាក្រុមខ្លាំង” បន្ទាប់ពីការសំរាច់ចិត្តរបស់ Modric អាចធ្វើអោយ Real Madrid ធូរចិត្តខ្លះបន្ទាប់ពី​ទីផ្សារការដោះដូរកីឡារបស់អីតាលីនឹងត្រូវបិទនាថ្ងៃសុក្រនេះ ៕