គោលដៅទីពីររបស់ Atletico Madrid គឺ UCL

0

លោក Enrique Cerezo ប្រធានក្លិប Atletico Madrid បាននិយាយថាក្លិបបានកំណត់គោលដៅនៅរដូវកាលនេះដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន Wanda Metropolitano របស់ពួកគេ។

ពួកគេបានផ្តួលក្រុម Real Madrid ក្នុងលទ្ធផល 4-2 ក្នុងក្របខ័ណ្ឌ UEFA Super Cup នៅក្នុងទីក្រុង Tallinn ប្រទេស Estonia កាលពីថ្ងៃពុធហើយលោក Cerezo បាននិយាយបន្ទាប់ពីការប្រកួតថាគាត់ជឿជាក់ថាក្រុម Atletico មានអ្វីដែលត្រូវធ្វើដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងចាប់តាំងពីឆ្នាំ 2016 ។

លោក Cerezo ថាគោលបំណងរបស់យើងគឺ ធ្វើឱ្យប្រសើរឡើងនៅរដូវកាលនេះប៉ុន្តែវាក៏មានការលំបាកផងដែរ ។ ការដែលព្យាយាមឈានទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នេះយើងត្រូវឆ្លងកាត់ក្រុមខ្លាំងជាច្រើន មុននឹងត្រូវបានលេងនៅក្នុងពហុកីឡាដ្ឋានផ្ទាល់របស់យើង។

ហើយ Antoine Griezmann ក៏បាននិយាយផងដែរថាការឈ្នះជើងឯកក្របខ័ណ្ឌ Champions League នៅតែជាគោលដៅមួយរបស់ក្លឹបនៅរដូវកាលនេះ។

Griezmann បាននិយាយក្រោយការប្រកួតថា “យើងត្រូវតែបង្ហាញមុខលើទីលាន វាជាឆ្នាំរបស់យើងហើយយើងចង់ឈ្នះពាន Champions League នៅក្នុងកីឡដ្ឋានរបស់យើង” ។កីឡាកររូបនេះបានបដិសេធជាមួយ Barcelona បន្តកិច្ចសន្យាថ្មីជាមួយ Atletico កាលពីខែមិថុនាកន្លងមក ។

ទន្ទឹមនឹងនេះដែរកីឡាករ Diego Costa ដែលបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ឆ្លងកាត់ជាមួយនឹងខ្សែបំរើចាស់វស្សាកីឡាករ Sergio Ramos

បាននិយាយថា: “ពិភពលោកទាំងមូលដឹងពីការកោតសរសើរដែលខ្ញុំមានសម្រាប់ Ramos គាត់បានបង្ហាញពីរបៀបដែលគាត់ធ្វើបានល្អពីមួយឆ្នាំទៅមួយឆ្នាំនៅពេលដែលខ្ញុំចូលទៅក្នុងក្រុមអេស្ប៉ាញគាត់បានជួយខ្ញុំ។ ខ្ញុំគោរពគាត់ប៉ុន្តែនៅលើទីលានគ្រប់ៗគ្នាប្រយុទ្ធសម្រាប់ក្រុមរបស់ខ្លួន  ខ្ញុំចង់ឈ្នះហើយអ្វីដែលកើតឡើងនៅទីលានប្រកួត គឺជាការប្រកួតប្រជែង ៕