ប្តូរអារម្មណ៍មកស្តាប់តន្រ្តីប្រភេទនេះពិរោះរឺទេ?

0

 កម្មវីធីតន្ត្រី OBN Music គឺជាកម្មវិធីប្រគុំតន្រ្តីបែប អាគូសស្ទីក ដែលចូលរួមដោយតារាចម្រៀងជាច្រើនរៀងរាល់សប្តាហ៍ កម្មវិធីមួយនេះក៏បានផ្តល់ឪកាសដល់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ចង់បង្ហាញសមត្ថភាពផ្នែកច្រៀង នឹងប្រគុំឧប្បករណ៍តន្ត្រី បានចូលរួមផងដែរ ។ ជាមួយនឹងពិធីករ លោកគ្រូ ឌីន ពិធីការនីកញ្ញា ធារី និង លោក រិទ្ធ ដែលជាអ្នកលេងហ្គីតាក្នុងកម្មវិធី ប្រិយមិត្តនឹងទទួលអារម្មណ៍ថ្មីពីចម្រៀងបែប អាគូសស្ទីក នេះ ព្រមទាំងសម្បាយរីករាយជាមួយវហាសព្វពិធីករ ពិធីការនី លេងសើច ឌឺដង លេបខាយបែបកំប្លែង និងតបខមមិនរបស់ប្រិយមិត្តដោយផ្ទាល់ ។

កម្មវិធី OBN Music បានដំណើរការជាង ១ខែ កន្លងមកមានការគាំទ្រពីសំណាក់ទស្សនិជនជាច្រើន ក្នុងនោះបទចម្រៀង ទាំងមរតកដើម និង បទ Original Song ថ្មីៗត្រូវបានបកស្រាយពីតារាកិត្តិយស និង លោកគ្រូឌីន ក៏ជាអ្នកចំរៀង និងជាតន្ត្រីករ ក្នុងនោះបទចម្រៀងនិមួយៗមានអ្នកទស្សនារាប់ពាន់នាក់ និងមានការចែករំលែកក្នុងបណ្តាញសង្គមជាច្រើនទៀត ។

មិនត្រឹមតែប៉ុន្នោះនៅមានវគ្គជាច្រើនទៀតក្នុងកម្មវីធីនេះ តែកម្មវិធីតំរូវរក្សាទុកសិន ព្រោះត្រូវការពេលវេលាកែរតំរូវនិងរៀបចំជាច្រើនទៀត មានទាំងការផ្សងសំណាង ការប្រកួតប្រជែង និង សប្បុរសធម៌ ដែលធ្វើអោយប្រិយមិត្តសប្បាយរីករាយ និងទទួលបានរង្វាន់បន្ថែមទៀត កម្មវិធីនេះធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ម៉ោង​ 8ៈ30 នាទីយប់ លើ Page Facebook ផ្លូវការរបស់ OBN Asia ៕

បទចម្រៀងកំពុងពេញនិយមក្នុងកម្មវិធីនេះ៖

គេង

OBN Music
បទ៖ គេង
By: Zeliang
សូមជួយ Share & Like Page OBN Asia ផងណា
សូមអរគុណសម្រាប់ការ Like Page & Share របស់លោកអ្នក

Posted by OBN Asia on Saturday, July 28, 2018