Greenwood ជ្រើសរើសយកម្នាក់នេះ! ជាកីឡាករល្អបំផុតដែលគេធ្លាប់លេងជាមួយ

0

កីឡាករ Mason Greenwood បានបដិសេធមិនជ្រើសរើសយក Cristiano Ronaldo ទេ ប៉ុន្តែបែរជាជ្រើសរើសយកមិត្តរួមក្រុមចាស់ម្នាក់ទៀតនៅ Manchester United គឺ Bruno Fernandes នៅពេលដែលគេត្រូវបានស្នើសុំឲ្យដាក់ឈ្មោះកីឡាករល្អបំផុតដែលគេធ្លាប់លេងជាមួយ ហើយបានជ្រើសរើសយក Lionel Messi នៅក្នុងការជជែកដេញដោលអំពី GOAT (កីឡាករល្អបំផុតគ្រប់សម័យកាល)។

ខណៈដែល Greenwood ធ្លាប់លេងជាមួយ Ronaldo ក្នុងអំឡុងពេលនៃការត្រឡប់មកកាន់ Old Trafford លើកទីពីររបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ដែលមិនសូវជោគជ័យ ភាពតានតឹងត្រូវបានគេរាយការណ៍ថា មានកម្រិតខ្ពស់រវាងអ្នកទាំងពីរ ដោយសារតែពួកគេពិបាកក្នុងការកសាងទំនាក់ទំនងលេងដ៏ជោគជ័យ៕