Ronaldo សម្រេចបាន​​នូវ​សមិទ្ធផល​ដ៏​សំខាន់​មួយ​ទៀត

0

កីឡាករ Cristiano Ronaldo បាន​សម្រេច​នូវ​សមិទ្ធផល​ដ៏​សំខាន់​មួយ​ទៀត បន្ទាប់ពី​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ដែល​ក្លាយជា​មហាសេដ្ឋី​ប្រាក់ ប៊ីលាន (Billionaire)។

កំពូល​តារា​សញ្ជាតិព័រទុយហ្គាល់រូបនេះ បាន​បន្ថែម​ទៅលើ​បញ្ជី​រង្វាន់​ដ៏​វែង​របស់​ខ្លួន បន្ទាប់ពី​ឃើញ​ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​គេ​ឡើង​ដល់​កម្រិត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​លើ​មូលដ្ឋាន​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ការ​បន្ត​កិច្ចសន្យា​ដែល​មាន​ប្រាក់​ចំណេញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា ជាមួយ​ក្រុម Al-Nassr នៃ​លីគ Saudi Pro League កាលពី​ខែមិថុនា៕