ខ្សែបម្រើក្រុម Manchester United កីឡាករ Casemiro បានលាតត្រដាងថា ឈ្មោះរបស់គេត្រូវបានសរសេរខុសតាំងពីកុមារភាពនៅក្លិប Sao Paulo ហើយគេមិនដែលប្តូរវាឡើយ ដោយសារជំនឿលើរឿងអភូតហេតុ (superstition)។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានពន្យល់ពីរបៀបដែលកំហុសនៃការបោះពុម្ពតែម្តង។ ក្លិបបានបោះពុម្ព «Casemiro» ដោយចៃដន្យនៅលើអាវរបស់គេ ជំនួសឱ្យ «Casimiro» បាននាំឱ្យមានអត្តសញ្ញាណជាប់ពេញមួយអាជីពរបស់គេ ដែលនៅជាប់ជាមួយគេឆ្លងកាត់ក្លិប Real Madrid ក្រុមជម្រើសជាតិ ប្រេស៊ីល និង Manchester United៕







