មកដឹងពីមូលហេតុដែល Fenerbahce បោះបង់ចំណាប់អារម្មណ៍លើ Bissouma

0

ក្លឹប Fenerbahce ពិតជាបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ក្លឹប Tottenham កីឡាករ Yves Bissouma ប៉ុន្តែឥឡូវនេះពួកគេបានបោះបង់កិច្ចព្រមព្រៀងនេះហើយ។

ដោយពន្យល់ពីមូលហេតុដែល Fenerbahce លែងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Bissouma អ្នកកាសែត Sercan Hamzaoglu បាននិយាយថា៖ «Fenerbahce នឹងចុះហត្ថលេខាលើ Bissouma។ ប៉ុន្តែគាត់មានបញ្ហារបួស។ គាត់មានបញ្ហាជីវិតរស់នៅពេលយប់ (nightlife problem)។ គាត់គឺជាកីឡាករល្អម្នាក់ ប៉ុន្តែអ្នកត្រូវប្រឈមនឹងហានិភ័យជាច្រើនដើម្បីចុះហត្ថលេខាលើគាត់»៕