ក្លឹប Barca ត្រៀមរង្វាន់សម្រាប់កីឡាករ Eric Garcia

0

យោងតាមសារព័ត៌មាន Sport បានចុះផ្សាយថា ខ្សែការពាររបស់ក្លឹប Barcelona កីឡាករ Eric Garcia ជិតនឹងចុះហត្ថលេខាលើកុងត្រារយៈពេលវែងថ្មី ដែលនឹងធ្វើឱ្យគាត់បន្តនៅជាមួយក្លឹប Catalan រហូតដល់ឆ្នាំ ២០២៩។

ដោយចាប់អារម្មណ៍នឹងសមត្ថភាពលេងបានច្រើនតំណែង និងការរួមចំណែករបស់គាត់ជាមួយនឹងការស៊ុតបញ្ចូលទីក្នុងប្រកួតសំខាន់ៗកាលពីរដូវកាលមុន ក្រុម Barcelona បានសម្រេចចិត្តផ្តល់រង្វាន់ដល់ Garcia ដោយផ្តល់ជូនកុងត្រារយៈពេល ៥ ឆ្នាំថ្មីមួយដល់គាត់។

ក្លឹបបានរៀបចំផែនការបន្តកុងត្រាដល់ខ្សែការពាររូបនេះតាំងពីនិទាឃរដូវម្ល៉េះ ប៉ុន្តែពួកគេបានពន្យារពេលដំណើរការនេះដោយសារបញ្ហាហិរញ្ញវត្ថុដែលកំពុងបន្ត។ ទោះជាយ៉ាងណាក៏ដោយ ក្លឹប Barca ត្រូវបានគេរំពឹងថានឹងបង្ហាញកិច្ចព្រមព្រៀងថ្មីនេះនៅចុងឆ្នាំនេះ៕