ប្រធានកិត្តិយសរបស់ក្លឹប Bayern ហាក់មិនពេញចិត្តជាមួយ Jackson

0

ប្រធានកិត្តិយសរបស់ក្លឹប Bayern Munich លោក Uli Hoeness ហាក់ដូចជាបានបញ្ជាក់ថា កីឡាករ Nicolas Jackson នឹងមិនចូលរួមជាមួយក្លឹបជើងឯកអាល្លឺម៉ង់ជាអចិន្ត្រៃយ៍នៅរដូវក្តៅខាងមុខនេះទេ។

ថ្លែងទៅកាន់ទូរទស្សន៍ Sport1 Dopa លោកបាននិយាយថា៖ «កីឡាករ និងភ្នាក់ងាររបស់គាត់បានចូលរួមចំណែកប្រាក់ ៣ លានអឺរ៉ូ ដូច្នេះយើងបានបង់ថ្លៃខ្ចីជើង ១៣.៥ លានអឺរ៉ូ។ នឹងពិតជាគ្មានកិច្ចសន្យាអចិន្ត្រៃយ៍នោះទេ។ ការទិញផ្ដាច់នឹងកើតឡើងលុះត្រាតែគាត់បានលេង ៤០ ប្រកួតជាជម្រើសដំបូង ដែលវានឹងមិនអាចកើតឡើងនោះទេ»៕