នេះជាមូលហេតុដែលកីឡាករ Andrey Santos មិនទៅចូលរួមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីត

0

ខ្សែបម្រើរបស់ Chelsea កីឡាករ Andrey Santos បានទម្លាយឱ្យដឹងថា គោលដៅរបស់គាត់ក្នុងការលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ គឺជាកត្តាដ៏ធំមួយដែលធ្វើឱ្យគាត់បដិសេធការចាកចេញពីកីឡដ្ឋាន Stamford Bridge កាលពីរដូវក្ដៅនេះ។

របាយការណ៍បានលើកឡើងថា ក្លឹប Arsenal ក៏បានចាប់អារម្មណ៍លើកីឡាករវ័យ ២១ ឆ្នាំរូបនេះផងដែរ ប៉ុន្តែគាត់សប្បាយចិត្តនឹងបន្តនៅជាមួយក្រុមរបស់លោក Enzo Maresca ជំនួសឱ្យការផ្លាស់ទៅកាន់តំបន់មជ្ឈិមបូព៌ា។

Santos បានប្រាប់សារព័ត៌មាន Trivela តាមរយៈ The Mirror ថា៖ «សំណើ [ពីអារ៉ាប៊ីសាអូឌីត] ពិតជាបានមកដល់មែន ប៉ុន្តែខ្ញុំបានបដិសេធភ្លាមៗដោយសារតែសុបិន និងគោលដៅចម្បងរបស់ខ្ញុំ គឺ World Cup។ ខ្ញុំដឹងថាការនៅជាមួយ Chelsea និងនៅក្នុងក្របខ័ណ្ឌ Premier League ផ្តល់ឱ្យខ្ញុំនូវឱកាសប្រសើរជាងនៅអារ៉ាប៊ីសាអូឌីត។ នោះគឺជាកត្តាចម្បងក្នុងការឆ្លើយតបរបស់ខ្ញុំចំពោះពួកគេ»៕