លោក Nagelsmann បង្ហាញក្តីបារម្ភចំពោះកីឡាករ Woltemade

0

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Julian Nagelsmann បានចែករំលែកក្តីបារម្ភរបស់លោកចំពោះការផ្ទេរដែលមានតម្លៃខ្លួនខ្ពស់របស់កីឡាករ Nick Woltemade ទៅកាន់ក្លឹប Newcastle United។

លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលពួកគេបានលេងច្រើនប្រកួត និងទទួលបានឱកាសលេងច្រើននាទី នោះជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ។ វាមិនមែនជារឿងល្អទេសម្រាប់ក្របខ័ណ្ឌ German Bundesliga នៅពេលដែលកីឡាករអាល្លឺម៉ង់ល្អបំផុតកំពុងផ្លាស់ទៅលេងនៅប្រទេសអង់គ្លេស។ ប៉ុន្តែវាអ៊ីចឹងហើយ។ វាជារឿងធម្មតាមួយនៅពេលនេះ»៕