Home ព័ត៌មានកីឡា កីឡាករ Jackson ផ្ញើសារទៅកាន់ក្លឹប Chelsea

កីឡាករ Jackson ផ្ញើសារទៅកាន់ក្លឹប Chelsea

0

កីឡាករ Nicolas Jackson បានផ្ញើសារទៅកាន់ក្លឹប Chelsea ជាលើកដំបូង បន្ទាប់ពីបញ្ចប់ការផ្ទេរខ្ចីជើងទៅកាន់ក្លឹប Bayern Munich នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ។

ថ្លែងទៅកាន់សារព័ត៌មាន Tuttosport ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះបាននិយាយថា៖ «មានអារម្មណ៍ខ្លាំងក្លាណាស់ ប៉ុន្តែមិនមែនសម្រាប់ហេតុផលដែលអ្នកគិតនោះទេ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានចុះហត្ថលេខាជាមួយក្លឹបដ៏ធំបំផុតមួយក្នុងពិភពលោក ដើម្បីស្វែងយល់ពីលីគមួយផ្សេងទៀត និងកីឡាករដ៏អស្ចារ្យផ្សេងទៀត។ ទន្ទឹមនឹងនេះ ខ្ញុំក៏មានអារម្មណ៍ក្រៀមក្រំខ្លះដែរដែលត្រូវចាកចេញពី Chelsea មិត្តរួមក្រុម និងអ្នកគាំទ្រ។ ខ្ញុំធ្លាប់មានបទពិសោធន៍ដ៏រំភើបជាច្រើននៅទីនោះ៖ យើងបានឈ្នះពាន Conference League និង Club World Cup។ ឥឡូវនេះ ខ្ញុំផ្ដោតអារម្មណ៍ ១០០ ភាគរយលើគម្រោងថ្មីរបស់ខ្ញុំ ហើយខ្ញុំទន្ទឹងរង់ចាំបទពិសោធន៍ដ៏អស្ចារ្យនៅកីឡដ្ឋាន Allianz Arena»៕

Previous articleលោក Nagelsmann បង្ហាញក្តីបារម្ភចំពោះកីឡាករ Woltemade
Next articleក្លឹបចំនួនបី ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ Crystal