កីឡាករ Woltemade បានត្រៀមខ្លួនរួចរាល់ ដើម្បីផ្ទេរទៅកាន់ក្លឹបនៅអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានឱ្យដឹងថា អតីតគោលដៅរបស់ក្រុម Bayern Munich កីឡាករ Nick Woltemade បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ក្រុម Newcastle United ក្នុងលីគកំពូល Premier League។

ក្រុមសារិកាព្រៃបានយល់ព្រមបង់ថ្លៃផ្ទេរចំនួន ៨៥ លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ៥ លានអឺរ៉ូទៀត។ ខ្សែប្រយុទ្ធរូបនេះ កំពុងធ្វើដំណើរទៅចូលរួមជាមួយក្លឹបអង់គ្លេស បន្ទាប់ពីបាននិយាយលាទៅកាន់មិត្តរួមក្រុមរបស់ខ្លួននៅក្រុម Stuttgart រួចរាល់ហើយ៕