ក្រុម Leeds United បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Patrick Bamford បានព្រមព្រៀងគ្នាដើម្បីចាកចេញពីក្លិបនៅរដូវក្តៅនេះ ដោយក្លឹបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្រុម Leeds បានសរសេរថា៖ «ក្រុម Leeds United អាចបញ្ជាក់បានថា កិច្ចព្រមព្រៀងទៅវិញទៅមកមួយបានឈានដល់ការសម្រេចជាមួយ Patrick Bamford ដែលនឹងធ្វើឱ្យខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ បន្ទាប់ពីរយៈពេល ៧ ឆ្នាំជាមួយក្រុម Leeds United ខ្សែប្រយុទ្ធរូបនេះបានចាកចេញពីកីឡដ្ឋាន Elland Road ក្នុងនាមជាជើងឯក ២ សម័យកាល និងជាអ្នកដែលបានជួយក្រុមឡើងទៅលីគកំពូលបានពីរដង។ គាត់នឹងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តដ៏គួរឱ្យមោទនភាពរបស់យើងជារៀងរហូត»៕







