ក្រុមនៅប្រទេសអ៊ីតាលីចង់បាន Jamie Vardy

0

ក្រុម Cremonese កំពុងស្ថិតក្នុងការចរចាជិតចប់ដើម្បីចុះហត្ថលេខាលើវីរៈបុរស Jamie Vardy ពីលីគកំពូល Premier League ដែលបច្ចុប្បន្នជាកីឡាករគ្មានក្លឹបលេង បន្ទាប់ពីចាកចេញពីក្រុម Leicester City នៅឆ្នាំនេះ។

ពីមុនខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេលើកឡើងថាអាចនឹងផ្លាស់ទៅក្រុម Napoli ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុម Cremonese បានទាក់ទាញកីឡាករវ័យ ៣៨ ឆ្នាំរូបនេះឲ្យមកចូលរួមជាមួយពួកគេនៅកីឡដ្ឋាន Stadio Giovanni Zini។

បើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាកិច្ចព្រមព្រៀងនេះបានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយខ្សែប្រយុទ្ធរូបនេះក៏បើកចំហរចំពោះការផ្លាស់ទៅកាន់ទីក្រុង Cremona ផងដែរ៕