ហេតុផលដែល Man City ជ្រើសរើសយក Cherki ហើយបោះបង់ Gibbs-White

0

ហេតុផលសម្រាប់ Manchester City ជ្រើសរើសចុះហត្ថលេខាលើ Rayan Cherki ជាជាងកីឡាករ Morgan Gibbs-White ត្រូវបានបង្ហាញ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Forest បានទាមទារយ៉ាងហោចណាស់ ៧០លានផោនដើម្បីចែកផ្លូវជាមួយ Gibbs-White ។

មិនដូចជាក្លឹប Lyon ដែលមានបញ្ហាសាច់ប្រាក់ ដូច្នេះក្លឹប Forest មិនស្ថិតនៅក្រោមសម្ពាធផ្នែកហិរញ្ញវត្ថុដែលទាមទារអោយលក់តារាឆ្នើមរបស់ពួកគេបន្ទាប់ពីរដូវកាល Premier League ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ និងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Europa Conference League ។

កត្តានេះដែលបានធ្វើអោយក្លឹប Man City អាចចុះហត្ថលេខាយកកីឡាករ Cherki ក្នុងតម្លៃតែពាក់កណ្តាលប៉ុណ្ណោះ។ កីឡាករមានអាយុតិចជាងកីឡាករ Gibbs-White បួនឆ្នាំ ប៉ុន្តែមានបទពិសោធន៍ប្រហាក់ប្រហែលគ្នា។ ការសន្សំប្រាក់ពីការចុះហត្ថលេខាយកកីឡាករសញ្ជាតិបារាំងរូបនេះបានផ្តល់ឱ្យពួកគេនូវឱកាសដើម្បីយកប្រាក់ទៅប្រើក្នុងការនាំយកកីឡាករ Tijjani Reijnders ពី AC Milan ក្នុងតម្លៃ ៤៦លានផោន៕